Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! ប៉ូលី​ស​ចរាចរ​ម្នា​ក់ លោត​ផ្លោត​លើ​ក្បាល​រថយន្ត អ្នកបើកបរ​ចិត្តសឿង ដឹកនាំ​យក​ទៅ​រហូត​ចម្ងាយ​ដី​ដល់ទៅ…

spot_img

អ្នកបើករថយន្តតូច១គ្រឿង ពុំត្រឹមតែមិនដឹងពីកំហុសរបស់ខ្លួនទេ តែថែមទាំងបើករត់គេច ដោយ «ដឹក» នាំយកទាំងប៉ូលីស ពោបលើក្បាលរថយន្ត គួរឲ្យភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា នៅផ្លូវ Pal Link Road, Suryanagri ក្នុងទីក្រុង Jodhpur រដ្ឋ Gujarat ប្រទេសឥណ្ឌា។

ក្នុងឃ្លីបបានបង្ហាញ ប៉ូលិសម្នាក់​ត្រូវបាន​ «ដឹក» លើ​គម្របរថយន្ត ធ្វើឲ្យគ្រប់គ្នារន្ធត់ជំនួសជាខ្លាំង ដែលគាត់អាចធ្វើទៅរួច ក្នុងការទប់ ខណៈរថយន្តនៅតែបន្តចលនាទៅមុខលឿនគួរសម។ តែទោះជាយ៉ាងណា សំណាងហើយ ដែលបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញ ហើយបានប្រើ​ម៉ូតូពាំងមុខរថយន្ត​ដើម្បីសង្គ្រោះ​ប៉ូលីសរាចរណ៍នោះ​។

លោក Jaikishan Soni ប៉ូលិសប៉ុស្តិ៍ Devnagar បាននិយាយថា “ប៉ូលីសចរាចរណ៍ម្នាក់នោះ ខណៈកំពុងបំពេញកាតព្វកិច្ច នៅពេលនោះរថយន្តតូចពណ៌ស១គ្រឿង បានបើកឆ្លងកាត់ ហើយគាត់ក៏បានផ្តល់សញ្ញាឱ្យរថយន្តឈប់ ហើយចង្អុលទៅមនុស្ស។ តែទោះយ៉ាងណា អ្នកបើកបរបានប្រកែកថា គាត់បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវ។ បន្ទាប់ពីឈ្លោះគ្នា អ្នកបើកបរបានសម្រេចចិត្តបន្ថែមល្បឿនរត់គេច ទោះបីប៉ូលីសចរាចរណ៍រូបនោះ ឈរនៅពីមុខរថយន្តក៏ដោយ”។

លោក Soni បន្ថែមថា ភ្លាមៗនោះ មន្រ្តីប៉ូលីសរូបនោះបានស្ទុះឡើងពោបលើក្បាលរថយន្ត ហើយក៏ត្រូវបានអ្នកបើកបរល្មើសច្បាប់ «ដឹក» នាំយកទៅជាមួយតែម្តង។ តែទោះជាយ៉ាងណា រថយន្តនោះត្រូវបានបញ្ឈប់ដោយពលរដ្ឋម្នាក់ បន្ទាប់ពីបើករត់បានចម្ងាយដីជាង ១ គីឡូម៉ែត្រ ហើយអ្នកបើកបរនោះក៏ត្រូវបានឃាត់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ https://www.newsflare.com/video/500343/traffic-policeman-dragged-along-road-by-car-that-wouldnt-stop-in-northern-india
spot_img
×