Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មែន​លេង​សេីច​ទេ​ណា! បុរស​ជនជាតិ​ជប៉ុន​ម្នា​ក់ ធ្វេី​ការ Stress ខ្លាំងពេក ដុត​ក្រុមហ៊ុន​មួយ​ចោល​លេង

spot_img

បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួនពីឧក្រិដ្ឋ បន្ទាប់ពីបុរសរូបនេះបានដុតហាងដែលខ្លួនធ្វើការបណ្តាលឲ្យឆេះខ្ទេចគ្មានសល់ ដោយសារតែមានភាពតានតឹងការងារខ្លាំងពេក។

Tatsuya Matsuzawa អាយុ ៣២ ឆ្នាំ ជាកម្មករក្រៅម៉ោង ត្រូវបានចាប់ខ្លួនពីបទដុតបំផ្លាញហាង Ken Depot Soka Sezaki នៅ Soka ខេត្ត Saitama កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

Matsuzawa ដែលធ្វើការជាអ្នកដឹកជញ្ជូន និងជាសន្តិសុខ សម្រាប់ហាងលក់សម្ភារសំណង់ អស់រយៈពេលប្រហែលមួយឆ្នាំ បានសារភាពថា គាត់ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន។

ទាក់ទងនឹងករណីនេះ Matsuzawa បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា “ខ្ញុំតានតឹងពេកនៅកន្លែងធ្វើការ ដូច្នេះខ្ញុំក៏បានដុតហាងតែម្តងទៅ” ។

អតិថិជនជាច្រើននាក់ និងបុគ្គលិករាប់សិបនាក់ រួមទាំង Matsuzawa ត្រូវបានគេរាយការណ៍ថា នៅខាងក្នុងហាងនៅពេលហេតុការណ៍បានកើតឡើង។ បុគ្គលិកអាយុ​៤២​ឆ្នាំ​រូបនេះ​បានរងរបួស នៅក្នុងពេលភ្លើងកំពុងឆាបឆេះ ហើយត្រូវបានគេ​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ការងារលើសម៉ោង គឺជាបញ្ហាដែលបុគ្គលិកជប៉ុន បាននិងកំពុងប្រឈមមុខជាច្រើនទសវត្សរ៍មកហើយ ហើយពាក្យ “karoshi” ដែលមានន័យថា “ការស្លាប់ដោយសារការងារហួសប្រមាណ” ត្រូវបានបង្កើតនៅប្រទេសជប៉ុន ក្នុងទសវត្សរ៍ឆ្នាំ 1970៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×