Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូៗបង្រៀននៅខេត្តកំពង់ចាម នឹងទទួលបានប្រាក់ម៉ោងមុនគេ សម្រាប់ សម្រាប់ការបន្ថែមម៉ោងរបស់គ្រូបង្រៀន

spot_img

កំពង់ចាម ៖ ជាការលើកទឹកចិត្ត ក៏ដូចជាការជួយទំនុកបម្រុងដល់គ្រូបង្រៀន ដែលជួបការលំបាកជាក់ស្ដែង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធជួយរៀបចំឯកសារឲ្យបានរហ័ស ដើម្បីឲ្យគ្រូបង្រៀនទទួលបានប្រាក់ម៉ោង យ៉ាងយូរនៅចុង ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ការជំរុញបែបនេះរបស់ លោកអភិបាលខេត្តកំពង់ចាម បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានថ្លែងថា ការលំបាករបស់គ្រូបង្រៀនដែលជួបប្រទះជាក់ស្ដែងនោះ គឺការផ្ទេរគ្រូបង្រៀនទៅគ្រប់ទីកន្លែង ជាពិសេស នៅតំបន់ជនបទដាច់ស្រយាល ដែលជាគោលដៅ ពង្រីកការអប់រំថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ធនធានមនុស្ស។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ ចាំបាច់ត្រូវពិនិត្យមើលពីលទ្ធភាពដែលត្រូវដោះស្រាយជីវភាពដល់គ្រូបង្រៀនទាំងនោះ។

ចំពោះប្រាក់ម៉ោងសម្រាប់គ្រូបង្រៀន ជាគោលការណ៍ អាចបើកបាននៅ ខែសីហា ឆ្នាំ២០២២, ប៉ុន្តែ ដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀន លោកសូមស្នើរឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធជួយពន្លឿនការងារធ្វើយ៉ាងណា ឲ្យគ្រូបង្រៀនទទួលបានប្រាក់ម៉ោង នៅចុងខៃកក្កដា ឆ្នាំ២០២២ នេះឲ្យខាងតែបាន។

លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ណែនាំទាក់ទងទៅនឹងការអប់រំ ថា យើងទាំងអស់គ្នា ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សាដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខុមាលភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គមជាតិយើង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×