Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនតារាម៉ូឌែលម្នាក់ ពាក់ព័ន្ធបទល្មើស លួច ធ្វើឲ្យខូចខាតដោយចេតនា និងគំ.រាមស.ម្លាប់

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន តារាម៉ូឌែល ផ្សាយលក់ផលិតផលម្នាក់និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួច ធ្វើឲ្យខូចខាតដោយចេតនា និងគំ.រាមស.ម្លាប់ ដោយបានធ្វើសកម្មភាព លួចយកកូនសោរចូលបន្ទប់ថៅកែ លួចលុយអស់ប្រមាណ ៣៥.០០០ដុល្លារអាមេរិក និងគ្រឿងអលង្ការមួយចំនួន និង វា.យបំបែកកញ្ចក់រថយន្ត រួចបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកគំរា.មកំហែងថា នឹងសម្លា.ប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២២ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ តារាម៉ូឌែល មានទីលំនៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនត្រូវចោទ តារាម៉ូឌែលរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” លួច ធ្វើឲ្យខូចខាតដោយចេតនា និងគំ.រាមស.ម្លាប់ ” ។

ជនត្រូវចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន និងបញ្ជូនមកតុលាការ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×