Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ! កាលពី១ឆ្នាំមុន នារី​រងគ្រោះ​ធ្លាប់​ផុស​រូប «គូស្នេហ៍​ដេក​ឱបស.ព» ស្រាប់តែ​ក្លាយជា​រឿង​ពិត នាង​ត្រូវ…

spot_img

នេះជារឿងមួយដ៏មិននឹកស្មានដល់ថា វាបានក្លាយជារឿងពិត ខណៈដែលនារីជាជនរងគ្រោះម្នាក់ ដែលបានបង្ហោះរូបភាព «មនុស្សស្រីស្លាប់ ហើយត្រូវសង្សារគេងឱបក្នុងផ្នូរ» បែរជាពេលនេះ រូបនាងត្រូវជួបរឿងដូចក្នុងរូបភាពនេះ ស្ទើរតែមិនគួរឲ្យជឿ គឺនាងត្រូវសង្សារសម្លាប់ព្រោះភ្លើងប្រច័ណ្ឌ ហើយបុរសជាសង្សារនោះបានតស៊ូដេកជាមួយសាកសពរបស់នាងនៅក្នុងបន្ទប់ រហូត៣ថ្ងៃ សពធុំក្លិន ទើបបែកធ្លាយដល់សមត្ថកិច្ច។

ហេតុការណ៍នៃករណីឃាតកម្មដ៏មិននឹកស្មាននេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះត្រូវបានបែកធ្លាយ គឺបន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងកើតហេតុខាងលើ បានរាយការណ៍មកសមត្ថកិច្ចថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល ហើយសមត្ថកិច្ចចុះទៅពិនិត្យ គឺពិតជាមានធុំក្លិនស្អុយប្រាកដមែន និងបានទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ក៏បានប្រទះឃើញសាកសពនារីរងគ្រោះគ្របភួយ ខណៈជនសង្ស័យដេកក្បែរសាកសពរបស់នាង ធ្វើឲ្យសមត្ថកិច្ចភ្ញាក់ផ្អើលស្រឡាំងកាំងតែម្តង។

នារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យជាសង្សារឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតកជនរងគ្រោះរហូតស្លាប់ ហើយបានសម្ងំដេកជាមួយសាកសពរបស់នាង រហូតធុំក្លិនស្អុយបែកធ្លាយ។

ទាក់ទងនឹងករណីដ៏មិននឹកស្មានដល់នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Ly Marady ក៏បានបង្ហោះផុសរបស់នារីរងគ្រោះ ដែលបានបង្ហោះរូបមួយសន្លឹកដ៏ភ្ញាក់ផ្អើល និងសរសេរបញ្ជាក់ផ្តាំទៅគ្រប់គ្នាថា៖ «កាលឆ្នាំ២០២១ គាត់ផុសរូប មនុស្សស្រីស្លាប់ ហើយមនុស្សប្រុសគេងអោប ១ឆ្នាំក្រោយ គាត់កើតរឿងបែបហ្នឹងមែន គាត់គេងស្លាប់៣ថ្ងៃ សាកសពធុំក្លិនហើម ហើយខាងប្រុសគេងអោបរហូតមិនទៅណា មិនញាំអី មិននិយាយទាំងអស់។ ខ្ញុំតែងតែប្រាប់ប្អូនៗ ក៏ដូចជា fri ក្នុង FB កុំចូលចិត្តផុសរូបភាពឬខេបសិន ដែលនាំ Bad Luck មកឲ្យយើងពេក សូម្បីប៉ែកអឺរ៉ុបក៏ជឿដែរ លើរឿងអភមង្គលបែបហ្នឹង ដូចពាក្យ oneday i will leave and never comeback អីហ្នឹង ។ យ៉ាងណា ក៏សុំឲ្យវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុគតិភពផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង​

spot_img
×