Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តុំ​រូបភាព​គ្រោះ​ធម្មជា​តិ ល្ងាច​ថ្ងៃទី២៣ មិថុនា បង្ក​ជា​ខ្យល់ព្យុះ​ដ៏​កា.ច​សា​ហា.វ និង​បណ្តាល​ឲ្យ​លិ.ច​ល.ង់​​ធ្ងន់ធ្ងរ ជាពិសេស​នៅ​ទួលសង្កែ គឺថា…

spot_img

ប្រិយមិត្តជាច្រើន ទាំងអ្នកបានជួបបទពិសោធន៍ផ្ទាល់ បានដឹងហើយ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តំបន់ជាច្រើននៅក្នុងទីក្រុងភ្នំពេញ ជាពិសេសទួលសង្កែ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌទួលគោក បានលិចលង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ភ្លៀងធ្លាក់មួយមេធំយ៉ាងខ្លាំង។

តាមរយៈការចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា ជំនន់ទឹកភ្លៀងនៅល្ងាចថ្ងៃនោះ ពុំត្រឹមជន់លិចផ្លូវប៉ុណ្ណោះទេ តែថែមទាំងលិចផ្ទះប្រជាពលរដ្ឋនៅតំបន់ទំនាប និងផ្ទះនៅជាប់ប្រឡាយទឹកស្អុយទូលសង្កែ ដែលពេញប្រៀបដោយទឹក។ ក្រៅពីនេះ ផ្លូវពីផ្សារអូរប្ញស្សី ទៅផ្សារអូរឡាំពិក និងតំបន់ផ្សារដេបូ ក៏លិចលង់ខ្លាំង ដល់ថ្នាក់ម៉ូតូឡាន ត្រូវរលត់កណ្តាលទឹកល្ហល្ហាចស្ទើរត្រឹមចង្កេះ និងនៅមានតំបន់ជាច្រើនទៀតផងដែរ។

ដោយឡែក ងាកមកចាប់អារម្មណ៍ព្យុះនៅឆ្មេរសមុទ្រអូរត្រេះ ក្រុងព្រះសីហនុវិញ នៅល្ងាចនាថ្ងៃទី២៣ ខែមិថុនា ដដែល គឺពិតជាគួរឲ្យខ្លាចណាស់ ដោយព្យុះប្រម៉ោយដំរី បានវាយប្រហារបោកបក់របស់របរ បណ្តាលឲ្យហើរប៉ើងខ្ទេចខ្ទីរគ្មានសល់ និងសូម្បីមនុស្សក៏ប៉ើងដែរ ដែលធ្វើឲ្យមនុស្សម្នានៅទីនោះ ភ័យខ្លាចព្រលឹងចុងសក់គ្រប់ៗគ្នាតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×