Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ ចប់​បាត់! ក្រសួងសុខាភិបាល ហាមឃាត់​ការចែកចាយ​លក់​ឱសថ MULTIVITAMIN PLUS ខណៈ​ប្រជាជន​ទិញ​ផឹក​ម្នា​ក់ៗ​មិនដឹង​អស់​ប៉ុន្មាន ដោយសារតែ…

spot_img

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ ឬចែកចាយឱសថមួយ គ្មានការទទួលស្គាល់ពីក្រសួង ដោយបានជម្រាបជូនសាធារណជនឲ្យដឹងថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា មានគណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២គឺ ១- Jee Ni Ka ២- Multi Vitamin Plus ដែលបានកំពុងផ្សព្វផ្សាយលក់ ឬ ចែកចាយឱសថឈ្មោះ MULTIVITAMIN PLUS គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ដូច្នេះ សូមប្រជាពលរដ្ឋ មុននិងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឈប់ទិញ និងប្រើប្រាស់ឱសថ MULTIVITAMIN PLUS ដែលគ្មានលេខបញ្ជិកា ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឲ្យបុគ្គលដែលផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ ឬចែកចាយឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាដែលបានកំពុងផ្សព្វផ្សាយលក់ ឬ ចែកចាយឱសថគ្មានលេខបញ្ជិកាខាងលើ និងជន់ពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×