Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់! ខណៈ​កំពុង​សំរាក​បន្តិច ស្រ្តី​កម្មករ​ម្នាក់​ស្រាប់​តែដួ.ល​សន្ល.ប់​កន្លែង​ធ្វើកា​រ បង្ក​ការ​វែ​កញែក មូលហេតុ​បណ្តាល​មក​ពី…

spot_img

ស្ថានភាពនៃសុខភាពរបស់ជនរងគ្រោះ នៅពេលនោះ គេពុំបានដឹងទេ ប៉ុន្តែ មូលហេតុនៃករណីនេះ គឺជាប្រធានបទមួយ កំពុងបង្កការវែកញែកជាច្រើន។

មតិភាគច្រើន បានលើកឡើងថា ស្ត្រីរងគ្រោះដាច់សរសៃឈាមខួរក្បាល និងអាចគំរាមកំហែងដល់អាយុជីវិត មូលហេតុគឺនៅថ្ងៃកើតហេតុទី២១ ខែមិថុនា អាកាសធាតុក្តៅខ្លាំង។ ក្នុងនោះ នៅកន្លែងជាច្រើនសីតុណ្ហភាពគឺ ៣៧ ទៅ ៣៨ អង្សាសេ ហេតុនេះកន្លែងដូចជាអគារដែលមិនមានបំពាក់ប្រព័ន្ធត្រជាក់សីតុណ្ហភាព អាចឡើងដល់ ៤១ ទៅ ៤២ អង្សាសេ។

ដោយសារបាតុភូតអាកាសធាតុក្តៅ ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកច្រើន នឹងងាយដួលសន្លប់ ឬដាច់សរសៃឈាមខួរក្បាល។

ជាងនេះទៅទៀត មានមតិមួយថា ជាមួយនឹងអាកាសធាតុក្តៅ ទឹកច្រើនពេកនៅលើកំរាលឥដ្ឋ ដូចជានៅកន្លែងធ្វើការ ងាយនឹងមានគ្រោះថ្នាក់ជាច្រើន នៅពេលចំហាយទឹកឡើង ធ្វើឱ្យរាងកាយរងសម្ពាធធ្ងន់ និងអស់កម្លាំង។

មានការលើកឡើងទៀតថា ប្រសិនបើអ្នកដេកនៅលើដីជាមួយនឹងទឹកច្រើន នោះសំណើមអាចកកកុញនៅក្នុងរាងកាយ សម្រាប់រយៈពេលដ៏យូរមួយ ដែលអាចប៉ះពាល់ដល់ខ្សែសរសៃឈាម ហើយឈាមរបស់មនុស្ស ងាយក្នុងការបង្ហាញសញ្ញានៃរោគសាស្ដ្រ pathology ។ វាអាចគ្រាន់តែជាការអស់កម្លាំង និងឈឺរាងកាយ ប៉ុន្តែធ្ងន់ធ្ងរជាងនេះទៅទៀត ការដេកលើដីសើមអាចនាំឱ្យកើតជំងឺមួយចំនួនដូចជា ផ្តាសាយ ក្អក ហៀរសំបោរ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ២២ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែ ប្រភពពុំបានបញ្ជាក់ទីកន្លែងកើតហេតុឲ្យដឹងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ => https://soha.vn/video-dang-nghi-ngoi-nguoi-phu-nu-bong-lan-ra-ngat-xiu-khien-dan-mang-tranh-luan-ve-an-tinh-phia-sau-20220625152057024.htm

spot_img
×