Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង​សុនក​អនាថា ដើរ​គ្មាន​គោលដៅ​តាម​ដង​វិថី ចុង​ក្រោយ​វា​លូន​ចូល​គុម្ពោត​សួនច្បារ​មួយ​ប្រឹង​ទ្រាំ​នឹង​ការឈឺចាប់ ព្រោះតែ​មូលហេតុ​… (មានវីដេអូ)

spot_img

​សុន​កញី​មួយ​ក្បាល​នេះ បានរស់នៅ​អនាថា​តាមផ្លូវ​អស់​ពេល ៣​ខែ មកហើយ ហើយ​ទោះបី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ប្រឹងប្រែង​ចង់​ជួយ​ដល់​វា តែ​វា​តែង​គេចចេញ​ពី​គេឯង ។​

​ក្រោយមក​ទើប​គេ​ដឹងថា មូលហេតុ​ដែល​វា​គេចចេញ​ពី​មនុស្ស​ចម្លែក ព្រោះតែ​វាស្វែង​រក​កន្លែង​បង្កើត​កូន​មួយ​ហ្វូង ។ អង្គការ Hope For Paws បានសម្រេច​ត្រូវ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​គ្រួសារ​របស់​វា ។ ដំបូង​វា​ពិតជា​ភ័យខ្លាច​ពេល​ឃើញ​បុគ្គលិក​របស់​អង្គការ​នេះ​ចូល​កៀក ប៉ុន្តែ​ក្រោយ​មក​វា​សម្ងំស្ងៀម​ព្រោះតែ​គ្មាន​អាហារ​ក្រោយពេល​ទើប​បង្កើត​កូន ។ បុគ្គលិក​អង្គការ​នោះ​ក៏​បាន​យក​ចំណី​អាហារ​ឲ្យ​វា ។​

​នៅពេលដែល​គេ​ចាប់​យក​កូន​វា​ម្តង​មួយៗ​ចេញ ភ្នែក​របស់​វា​បង្កប់​នូវ​ការ​ខ្វាយខ្វល់ ហើយ​ហាក់ដូចជា​កំពុង​យំ ។ ដំបូង​ឡើយ​ពេល​គេ​លើក​វា​ចេញ​ទៅ​មុន​វា​ពុំ​ព្រម ហេតុ​នេះ​ពួកគេ​បាន​ចាប់​យក​កូន​វា​ចេញ​ម្តង​មួយៗ​ទៅ​ដាក់​ខាងក្រៅ ហើយ​លើក​វា​ចេញ​ចុងក្រោយ​គេ ។​

​ចុងក្រោយ​គេ​បាន​ជញ្ជូន​គ្រួសារ​វា​ទាំងមូល​ទៅ​កាន់​ទី​សុវត្ថិភាព​ដើម្បី​ថែទាំ កែវភ្នែក​វា​ពេលនោះ​ពិតជា​បង្ហាញឲ្យឃើញ​សុភមង្គ​លរបស់​ឆ្កែ​ជា​ម្តាយ​ម្នាក់​ចំពោះ​កូនៗ ។​

spot_img
×