Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ..ត់! កំពុង​ទស្សនា​សុ​ខៗ ស្រាប់តែ​កីឡាដ្ឋាន Bullfight សង់​ពី​ឈើ បា.ក់​រ.លំ​ប្រា​វ បណ្តាល​មនុស្ស​​​ស្លា.ប់​របួ.ស​ច្រើន​នាក់

ពិតជារន្ធត់ខ្លាំងណាស់ ខណៈព្រឹត្តិការណ៍ Bullfight កំពុងធ្វើឡើង ស្រាប់តែផ្នែកមួយនៃកីឡានដ្ឋានប្រយុទ្ធគោជល់សង់ពីឈើ នៅក្នុងទីក្រុង El Espinal ប្រទេសកូឡុំប៊ី បានបាក់រលំ នាំយកមនុស្សរាប់រយនាក់កំពុងអង្គុយទស្សនាធ្លាក់ចុះដីភ្លាមៗតែម្តង។

យោងតាមរូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម សោកនាដកម្មនេះ គឺបានកើតឡើងនៅផ្នែកកន្លែងអង្គុយមួយសង់ពីឈើ និងឬស្សី កម្ពស់បីជាន់ ដែលពោរពេញទៅដោយអ្នកទស្សនា។ អ្នកដែលមិនមានរបួស​បានក្រោកឡើងយ៉ាងលឿន​រត់ចេញពីទីធ្លា ដើម្បីគេចពីគោ​ដែលនៅ​ក្បែរនោះ។

យោងតាមមន្ត្រីក្រុង ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់ និង ៧០ នាក់ ផ្សេងទៀតរងរបួស។

លោក Jose Ricardo Orozco អភិបាលខេត្ត Tolima បាននិយាយថា “មានការស្លាប់ចំនួន ៤ នាក់ ក្នុងនោះមានស្ត្រី២នាក់ បុរស១នាក់ និងកុមារ១នាក់”។

នៅលើ Twitter ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានសរសេរថា “យើងនឹងស្នើសុំឱ្យមានការស៊ើបអង្កេត ដើម្បីបញ្ជាក់អំពីអ្វីដែលបានកើតឡើង” ។ លើសពីនេះ លោក Duque ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងរបួសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×