ឧក្រិដ្ឋជនម្នាក់បានលោតចេញពីបង្អួច ទាំងស្រាតននោលគោក ចុះមកខាងក្រោមដើម្បីគេចខ្លួន ខណៈមានប៉ូលីសមួយក្រុមបានសម្រុកចូលក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Zabki ប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយរបស់ Daily Mail។
បើតាមវិដេអូ បុរសរូបនោះបានបោះពួយពីជាន់ទី ១ចុះមកខាងក្រោមទាំងអាក្រាតកាយ ក្រោយពេលកងកំលាំងប៉ូលីសបានកំពុងចូលក្នុងផ្ទះរបស់គាត់។ បន្ទាប់ពីឃើញបុរសម្នាក់ធ្លាក់មកពីខាងលើ ក្រុមប៉ូលីសបានបែរមកក្រោយយ៉ាងលឿន ដើម្បីចាប់ជននោះ។
ការសម្រេចចិត្តលោតចេញទាំងអាក្រាតកាយបែបនេះ ដោយសារតែឧក្រិដ្ឋជនរូបនោះមិនអាចលាក់ខ្លួននៅក្នុងផ្ទះរបស់គាត់បាន។
តែជារឿងសំណាងដែរ ព្រោះបុរសរូបនោះ រងរបួសដៃ និងជើងបន្តិចបន្តួចប៉ុណ្ណោះ៕ សុភ័ក្ត្រ