Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញា​.ក់សាច់! ស្រ្តី​វៀតណាម​ចំណាស់​ម្នាក់ ចូល​ប្រទេស​ថៃ ក្លាយ​ជាចោ.រ «បុ.ក​ហៅ​ប៉ោ» លួ.ចរាប់​ភ្លេច…

ស្ត្រីវៀតណាមម្នាក់​ បានធ្វើ​ដំណើរចូលទៅ​ក្នុងប្រទេសថៃ ​យ៉ាងពិសេស​ ដើម្បីក្លាយជា​ចោរ «បុកហោប៉ៅ» ដែលបានធ្វើសកម្មភាពបែបនេះ​ជា​ច្រើនលើក​ ហើយក៏មិនដែលត្រូវបានចាប់ខ្លួនពីមុនមកទេ។ តែលើកនេះ ​ប៉ូលិសចាប់បាន បន្ទាប់ពីវីដេអូកាមេរ៉ាសុវត្ថិភាព​ចាប់បានស្តែងៗ ពីសកម្មភាពចោរស្រីដៃរហ័សរូបនេះ។

នេះជាទង្វើដ៏ខ្វះសីលធម៌ និងគ្មានតម្លៃជាមនុស្សសោះឡើយ ដែលស្រ្តីរូបនេះ បានចូលប្រទេសផ្សេង ព្រោះតែដើម្បីលុយលួចពីអ្នកដទៃ។ ប៉ូលីសប៉ុស្តិ៍ Jakwat បានចាប់ខ្លួន Tran Ti Ung អាយុ ៦២ ឆ្នាំ មកពីប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

Tran បានធ្វើ​ដំណើរចូលទៅ​ក្នុងប្រទេសថៃ ​សម្រាប់គោលដៅ​រកប្រាក់​តាមរយៈវិធីតែមួយគត់គឺ «បុកហោប៉ៅ» នៅកន្លែងប្រជុំជន។ ស្រ្តីចំណាស់រូបនេះ ត្រូវធ្វើ​ដំណើរទៅកាន់ផ្សារ​ Sampeng ហើយស្វែងរកជនរងគ្រោះដែលមិនចាប់អារម្មណ៍។ ផ្សារ Sampeng ជាផ្សារមួយក្នុងទីក្រុងបាងកក ដែលគេស្គាល់ថាជាផ្សារលក់ដុំ ដែលជាធម្មតាមានភាពមមាញឹកពេញមួយថ្ងៃ។

ប៉ូលីសនិយាយថា ជនសង្ស័យ Tran ​បានបុកហោប៉ៅលួចទូរស័ព្ទ​ពីប្រជាពលរដ្ឋថៃ​ម្នាក់នៅ​ផ្សារខាងលើ​។ បន្ទាប់មក ស្រ្តីចោរជើងចាស់នេះ បានជិះឡានក្រុងទៅផ្លូវបំបែក Klong Tan ។ ជនរងគ្រោះ​បានទៅ​ដាក់ពាក្យបណ្តឹងនៅ​ប៉ូលិស ហើយការស៊ើបអង្កេត​ក៏ចាប់ផ្តើមឈានដល់ការចាប់ខ្លួនតែម្តង។

Tran បានសារភាពទៅកាន់ប៉ូលីសថា គាត់បានធ្វើបែបនេះរាប់មិនអស់នៅទីតាំងផ្សេងៗគ្នា និងក៏បានប្រាប់ថា ជាមួយ «ជំនាញដៃរហ័ស» នេះ គាត់មិនដែលត្រូវបានចាប់ខ្លួនម្តងណាពីមុនមកទេ។ ស្រ្តីរូបនេះបានបន្តថា ដោយសារមិនមានការងារពិតប្រាកដ​ដូច្នេះ ក៏បានសម្រេចចិត្តធ្វើ​ដំណើរចូលទៅ​ក្នុងប្រទេសថៃ ជា​ពិសេស​ដើម្បីលួចរបស់ទ្រព្យពីជនជាតិថៃ នៅ​តាមទីសាធារណៈ។

បច្ចុប្បន្ន ស្ត្រីរូបនេះ​ កំពុងរង់ការកាត់ទោសពីបទល្មើសរបស់ខ្លួន។ តែទន្ទឹមនឹងទង្វើដ៏គួរឲ្យស្អប់នេះផងដែរ គេសង្ឃឹមថា រឿងនេះ​ជា​ការដាស់តឿនដល់ភ្ញៀវទេសចរ​ដែលធ្វើ​ដំណើរមកពីប្រទេសផ្សេងៗ​ដោយចេតនា​អាក្រក់ ដើម្បីលួចពីអ្នកដទៃ មិនថាអ្នកនៅទីណាទេ គឺមិនល្អនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×