Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​អស្ចារ្យ​មែ​ន! ក្រុមហ៊ុន​ជប៉ុន បង្កើត “ផ្ទះ​បណ្តែត​ទឹ​ក” ស្វ័យប្រវត្តិ នៅពេល​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ

spot_img

ថ្មីៗនេះ អ្នកអភិវឌ្ឍន៍លំនៅឋានជប៉ុន Ichijo Komuten បានបង្ហាញ “ផ្ទះធន់នឹងទឹកជំនន់” ដែលមិនត្រឹមតែអាចទប់ទល់ការជ្រាបទឹកក្នុងពេលមានទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបណ្តែតលើដីបានទៀតផង។

មិនថាអ្នកជឿលើបម្រែបម្រួលអាកាសធាតុ ឬអត់នោះទេ ការបាត់បង់លំនៅឋានដោយសារទឹកជំនន់ គឺជាបញ្ហាដែលមិនអាចប្រកែកបាននៅទូទាំងពិភពលោក ហើយខណៈពេលដែលវិស្វករ និងស្ថាបត្យករ កំពុងព្យាយាមស្វែងរកដំណោះស្រាយ មានមនុស្សតិចណាស់ដែលបង្ហាញថាមានប្រសិទ្ធភាព។ តែឥឡូវនេះ អ្នកអភិវឌ្ឍន៍លំនៅឋានជប៉ុនដែលបង្កើតកំណត់ត្រា បានអះអាងថា បានចេញចម្លើយដើម្បីរក្សាផ្ទះរបស់ប្រជាជនពីការជន់លិច ក៏ដូចជាការលិចលង់ដោយទឹកជំនន់។ “ផ្ទះធន់នឹងទឹកជំនន់” ថ្មីរបស់ពួកគេត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុននាពេលថ្មីៗនេះ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណិត ចាប់តាំងពីពេលនោះមក។

ស្ថានីយ៍ទូរទស្សន៍ TBS របស់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានទៅទស្សនាកន្លែងសាកល្បងមួយរបស់ Ichijo ដែលជាផ្ទះធន់នឹងទឹកជំនន់ថ្មីរបស់ក្រុមហ៊ុន កំពុងត្រូវបានដាក់ឆ្លងកាត់ទឹកជំនន់ដែលក្លែងធ្វើ។ ទោះបីជាវាមើលទៅដូចជាផ្ទះធម្មតា នៅពេលដែលការធ្វើតេស្តបានចាប់ផ្តើមក៏ដោយ តែនៅពេលដែលទឹកចាប់ផ្តើមឡើងនៅជុំវិញវា អ្នកមើលអាចមើលឃើញរចនាសម្ព័ន្ធផ្ទះបានផុសចេញពីដី ហើយទីបំផុត អណ្តែតពីរបីអ៊ីញពីលើវា។

ដូចដែលបានឃើញជាក់ស្តែង ផ្ទះបណ្តែតទឹកត្រូវបានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែការច្នៃប្រឌិតថ្មីបំផុតរបស់ Ichijo មានបំពាក់នូវប្រព័ន្ធដែលការពារ។ ផ្ទះនេះត្រូវបានភ្ជាប់ជាមួយនឹងកំណាត់ដែកក្រាស់ៗជាច្រើន ដែលតោងចេញពីដីជាមួយនឹងខ្សែក្រាស់ ដែលធានាថាវានៅនឹងកន្លែងនៅពេលដែលទឹកជន់លិច តែពេលទឹកស្រក ផ្ទះ​បណ្តែតក៏ចុះ​មកវិញនៅ​ទីតាំងដើម។

“ផ្ទះធន់នឹងទឹកជំនន់” ក៏មានរន្ធពិសេសដែលបិទនៅពេលមានទឹកជំនន់ ហើយបំពង់ទឹកក៏មានសន្ទះបិទបើកពិសេស ដែលការពារទឹកមិនឱ្យចូលក្នុងផ្ទះផងដែរ។ គ្រឿងបរិក្ខារអគ្គិសនីដូចជាម៉ាស៊ីនត្រជាក់ត្រូវបានដាក់នៅផ្នែកខាងលើនៃអាគារ ដើម្បីធានាថាទឹកមិនចូល។

យោងតាមវិស្វករនៅ Ichijo Komuten ផ្ទះភាគច្រើនជន់លិចនៅពេលឡើងដល់កម្រិតបង្អួច ប៉ុន្តែដោយសារផ្ទះធន់នឹងទឹកជំនន់របស់ពួកគេ អាចអណ្តែតឡើងដល់ទៅប្រាំម៉ែត្រពីលើដី ដូច្នេះទឹកទំនងជាមិនទៅដល់បង្អួចទេ ហើយអ្វីៗផ្សេងទៀតត្រូវបានបិទជិតផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា អតិថិជនដែលចង់មានផ្ទះថ្មីដែលសាងសង់ជាមួយ Ichijo Komuten អាចជ្រើសរើសបំពាក់ប្រព័ន្ធធន់នឹងទឹកជំនន់នេះ ដោយចំណាយបន្ថែមត្រឹមតែ 770,000 យ៉េន (5,700 ដុល្លារ) ដែលស្តាប់ទៅពិតជាថោក ជាពិសេសប្រសិនបើវាដំណើរការបានដ៏អស្ចារ្យ ដូចវីដេអូផ្សាយពាណិជ្ជកម្មមែននោះ។

គួរបញ្ជាក់ថា Ichijo Komuten គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយមានមោទនភាពចំពោះការបង្កើតកំណត់ត្រាហ្គីណេសចំនួនបី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រួមទាំងរោងចក្រដ៏ធំបំផុតនៃសម្ភារៈលំនៅដ្ឋានដែលបានសាងសង់រួច និងសម្រាប់ក្រុមហ៊ុនផ្ទះផ្ទាល់ខ្លួនដែលទទួលបានជោគជ័យបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×