រឿងរ៉ាវមួយទទួលការចាប់អារម្មណ៍ និងបង្កឲ្យមានការរិះគន់ដូចព្យុះតែម្តង បន្ទាប់ពីវីដេអូបង្ហោះឡើងបណ្តាញសង្គម បានបង្ហាញឲ្យឃើញស្ត្រីអាជីវករលក់ដូរនៅផ្សារបឹងកេងកងម្នាក់ ផ្ទុះកំហឹងនឹងនារីជាអតិថិជនម្នាក់ទាក់ទងរឿងដ៏គួរឲ្យហួសចិត្តមួយ «សួរតម្លៃកាបូប តែបែរជាដើរចេញដោយពុំតថ្លៃ សូម្បីតែមួយម៉ាត់» ។ ដោយស្ត្រីអាជីវកររូបនោះបានព្រមានទៅកាន់នារីអតិថិជននោះថា «អូនសួរកាបូបខ្ញុំហើយ អូនអត់ត យល់អ្ហេ…. អត់បានទេអូន ការដើរផ្សារសួរថ្លៃ គឺត្រូវតែត….» ។
ភ្ជាប់នឹងរឿងរ៉ាវបង្កការរិះគន់ខាងលើ ថ្មីៗនេះ នារី២រូបជាអ្នកប្រើប្រាស់បណ្តាញសង្គម ដែលហាក់ទើសភ្នែកនឹងរឿងដ៏ហួសចិត្តនេះ បានសម្តែងវីដេអូកំប្លែងស្រដៀងគ្នាមួយនិយាយថា៖ «…អូន! ម៉េចបង Chat ទៅហើយ អត់តបចឹង ហ៊ឺ… យី គ្រាន់តែអត់តបខុសដែរ… ហ៊ឺ…Chat ហើយអត់តបវាខុសណា យល់អ្ហេ… អូនត្រូវដឹង លេង Chat មើលហើយត្រូវតែតប លេងហ្វេសប៊ុកដូចគ្នា បើហ្វ្រេនជាមួយគ្នា នៅពេលផុសរូប អត់ចូល Like & Comment មិនបាច់ធ្វើហ្វ្រេនជាមួយគ្នាទេ!! ចុមថតខ្ញុំមែន….កាចហ្វេសចែ ហាសហា» ។
ទស្សនាវីដេអូ៖
—————-
ព័ត៌មានទាក់ទង៖ គ្រប់គ្នាហួសចិត្ត! គ្រាន់តែសួរ ហើយដើរចេញអត់តថ្លៃ អាជីវករម្នាក់នៅផ្សារបឹងកេងកង មិនគួរធ្វើរឿងដ៏ល្បីនេះ (មានវីដេអូ)
ករណីជម្លោះជេរបញ្ចោគ្នាស្ទើរបែកផ្សែង ឬក៏អាចឈានដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងអ្នកលក់ និងអ្នកទិញ យូរៗគេតែងប្រទះឃើញកើតឡើងគួរឲ្យហួសចិត្ត ដោយសារតែរឿងរ៉ាវជាពិសេសការ «តតម្លៃគ្នា» មិនត្រូវ ។
ជាក់ស្តែង ដូចក្នុងករណីថ្មីៗនេះអីចឹង អ្នកលក់ម្នាក់ដែលត្រូវបានគេដឹងថាជាអាជីវករលក់ដូរនៅតូបមួយក្នុងផ្សារបឹងកេងកង បានរងទទួលនូវការរិះគន់យ៉ាងចាស់ដៃតែម្តង បន្ទាប់ពីវីដេអូដ៏ខ្លីមួយបានបង្ហាញស្ត្រីអាជីវកររូបនោះ បានតាមរករឿងជាមួយអតិថិជនស្រីម្នាក់ ដែលបានសួរតម្លៃកាបូបរបស់នាង ប៉ុន្តែ បែរជាដើរចេញដោយពុំតថ្លៃ សូម្បីតែមួយម៉ាត់ ។
នៅក្នុងវីដេអូ ស្ត្រីជាអាជីវកររូបនោះ បាននិយាយទៅកាន់នារីអតិថិជនអត់តថ្លៃម្នាក់នោះយ៉ាងដូច្នេះថា៖ «អូនសួរកាបូបខ្ញុំហើយ អូនអត់ត យល់អ្ហេ…. អត់បានទេអូន ការដើរផ្សារសួរថ្លៃ គឺត្រូវតែត….» ។
ទោះយ៉ាងណា ជម្លោះរវាងអ្នកទាំងពីរពុំដឹងថាយ៉ាងមេចយ៉ាងម៉ានោះទេ ព្រោះវីដេអូឃ្លីបដ៏ខ្លីត្រូវបានបញ្ចប់ ខណៈស្ត្រីអាជីវករនោះបានស្ទុះចាប់ឆក់យកទូរស័ព្ទពីដៃនារីនោះ ដែលកំពុងព្យាយាមថតពីសកម្មភាពរបស់ខ្លួនបែបនេះ ។
ទាក់ទងនឹងករណីនេះផងដែរ ខ្ញុំក៏សូមចូលរួមបញ្ចេញមតិខ្លះៗ៖ ក្នុងនាមយើងជាអ្នកលក់ដូរ ឬជាអ្នកបម្រើសេវាដល់អតិថិជន គួរណាស់រៀបប្ញកពា ក៏ដូចជាឥរិយាបទឲ្យបានសមរម្យ និងជាពិសេរគួរណាប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ឲ្យបានច្រើន ចំពោះរឿងរ៉ាវដ៏តូចណសមួយដែលមិនគួរធ្វើឡើង ចំពោះនរណាម្នាក់ ជាពិសេសអតិថិជនរបស់ខ្លួន ដើម្បីរក្សាតម្លៃសេចក្តីថ្លៃថ្នូររកស៊ីទៅថ្ងៃខាងមុខទៀតប្រកបដោយភាពល្អប្រសើរ ៕ ចន្ទី