Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ បង្គាប់ឲ្យលោក CAI WEIMING អគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិលធីឌី ចូលខ្លួនមកទូទាត់បំណុល

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិលធីឌី (LUCKY LY SUNN LONG GARMENT CO., LTD.) លេខអតប+ L001-100193986 ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុល ពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #ផ្លូវ ឌួង ងៀប ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូម អញ្ជើញលោកអគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ
ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×