Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាម ២ នាក់ពាក់ព័ន្ធករណីបង្ខាំងស្ត្រីម្នាក់ នៅក្រុងបាវិត

ស្វាយរៀង ៖ សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួនជនជាតិវៀតណាម ២ នាក់ពាក់ព័ន្ធករណីបង្ខាំងស្ត្រីម្នាក់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះសំណាក់ឋានសួគ៌ ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ករណីជនរងគ្រោះបានខ្ចី លុយជនសង្ស័យចំនួន ពីររយលានដុង ហើយយកទៅលេងល្បែងចាញ់ឣស់ មិនមានលុយសង។

ជនសង្ស័យឈ្មោះ ង្វៀង ថាញ់ជុង ឣាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិម៉ាសា ឃុំដៃពឿង ស្រុកមីឌឿក ក្រុងហាណូយ ប្រទេសវៀតណាម និងឈ្មោះ ង្វៀង បាវ ឡុង ភេទប្រុស ឣាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរុង ឃុំថាន់ ឌឹក ស្រុកកូយូវ ខេត្តតៃនិញ ប្រទេសវៀតណាម។

ចំណែកជនរងគ្រោះមានឈ្មោះវ៉ាត ធីគីថាំ ភេទស្រី ឣាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ មានលំនៅភូមិជុងម៉ូក ឃុំភូមី ស្រុកភូមិតាំង ខេត្តឣាងយ៉ាង ប្រទេសវៀតណាម។

មូលហេតុនៃការចាប់ជនរងគ្រោះបង្ខាំងទុកនេះ គឺដោយសារតែជនរងគ្រោះបានខ្ចី លុយជនសង្ស័យចំនួន ពីររយលានដុង ហើយយកទៅលេងល្បែងចាញ់ឣស់ មិនមានលុយសង។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះឣាសន្ន នៅឣធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×