Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិន នៅតែបន្តដើរតួនាទីជាអ្នករក្សា ស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងអាស៊ី

spot_img

ភ្នំពេញ ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិននៅតែបន្តដើរតួនាទីជាអ្នករក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោកនិងអាស៊ី ការទប់ស្កាត់ជំងឺកូវីដក្នុងប្រទេសកម្ពុជានិងដំណើរវឌ្ឍនភាពស្ដារសេដ្ឋកិច្ចទទួលបានសមិទ្ធផលផ្លែផ្កាជាគាប់ចិត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីររក្សាបានលំនឹងថេរ។

នាថ្ងៃទី២៧ខែមិថុនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី»។ ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រធាននាយកដ្ឋាននិងការិយាល័យ ព្រមទាំងប្រសិតបណ្ដាស្ថានទូតនិងស្ថានកុងស៊ុលបរទេសអញ្ជើញមានវត្តមានក្នុងសិក្ខាសាលាដោយផ្ទាល់និងតាមរយៈអ៊ីនធើណេតផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងស្ថានភាពពិភពលោកកំពុងតែប្រែប្រួលដែលពុំធ្លាប់មានស្របពេលដែលកំពុងជួបប្រទះជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចពិភពលោកកំពុងតែជួបការលំបាកក្នុងស្ថានភាពជាប់គាំង។ សកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងកម្លាំងប្រឆាំង ផ្ទុយទៅនឹងប្រទេសចិននិងបណ្តាប្រទេសអាស៊ានកំពុងបោះជំហានទៅមុខ ដឹកនាំសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា ជំរុញវិបុលភាពរួមគ្នា។ ប្រទេសចិននៅតែបន្តដើរតួនាទីជាអ្នករក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោកនិងអាស៊ី ការទប់ស្កាត់ជំងឺកូវីដក្នុងប្រទេសកម្ពុជានិងដំណើរវឌ្ឍនភាពស្ដារសេដ្ឋកិច្ចទទួលបានសមិទ្ធផលផ្លែផ្កាជាគាប់ចិត្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីររក្សាបានលំនឹងថេរ សុខុមាលភាព និងមានកំណើន បន្តបញ្ចូលជាកម្លាំងជំរុញនិងកម្លាំងរស់រវើកក្នុងការស្ដារសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់។ ក្នុងការឆ្លើយតបជាមួយស្ថានភាពប្រែប្រួលលើពិភពលោក ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ក៏ទទួលបានការស្វាគមន៍យ៉ាងខ្លាំង។ ចិននិងកម្ពុជាគួរតែចាប់យកឱកាសនេះ ពង្រឹងការផ្ទៀងផ្ទាតជាយុទ្ធសាស្ត្រ ប្រើប្រាស់អត្ថប្រយោជន៍គោលនយោបាយឱ្យបានល្អ ជួយបំពេញគុណសម្បត្តិឱ្យគ្នាទៅវិញទៅមក អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗឱ្យបានល្អ រួមបញ្ចូលគ្នាជាមួយការជំរុញអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ខិតខំសម្រេចបានការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចដែលប្រកបដោយភាពរឹងមាំ បៃតង និងមានសុខុមាលភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្នមានភាពស្មុគស្មាញនិងប្រែប្រួលច្រើន លទ្ធិគាំពារនិយមបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពហុភាគីនិយម ការប្រកួតនៃប្រទេសមហាអំណាច ការគំរាមកំហែងនៃការបែងចែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលនាំឱ្យមានបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរក្នុងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ពិភពលោកក្រោយវិបត្តិជំងឺកូវីដ។ ប្រទេសមួយចំនួនលើពិភពលោកកំពុងប្រឈមមុខនឹងភាពលំបាកផ្ទួនៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ប្រឈមមុខនឹងវិបត្តិកង្វះស្បៀងអាហារនិងប្រភពថាមពល។ ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ តាមរយៈវិធានការដូចជាការកែទម្រង់ស៊ីជម្រៅ កាត់បន្ថយការពឹងផ្អែកពីសំណាកខាងក្រៅ និងការពង្រឹងសមត្ថភាពទប់ស្កាត់ហានិភ័យនានា ភាពរឹងមាំនៃសេដ្ឋកិច្ចទទួលបានការលើកកម្ពស់ បានខិតខំកែប្រែពីហានិភ័យមកជាឱកាស។ កម្ពុជានឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិននិងប្រទេសជាមិត្តដទៃទៀត ប្រើប្រាស់ឱ្យបានល្អនូវការរៀបចំពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី យកចិត្តទុកដាក់លើវិស័យសំខាន់ៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×