Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមូលសាច់ញាតិក្រុមគ្រួសារកូនចៅពីចំណាកស្រុកវិញមក ដាំដំណាំកាកាវ ព្រោះមានទីផ្សារទាំងក្នុងប្រទេស និងអន្តរជាតិ

spot_img

ភ្នំពេញ ៖កាកាវជាដំណាំប្រភេទ កសិ-ឧស្សាហកម្ម អាចកែច្នៃធ្វើជា ជី ប្រេង ម្សៅ តែ សូកូឡា តំណាប់ភេសជ្ជៈ នឹងអាចកែច្នៃទៅជាផលិតផលអាហារ ផលិតផលប្រើប្រាស់ មិនក្រោម២០០០មុខនោះ, បច្ចុប្បន្ន កាកែវគឺជាដំណាំមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ និងទីផ្សារល្អសម្រាប់ប្រជាកសិករ ដ្បិតអី វាជាប្រភេទដំណាំដែលទើបផ្ដល់មុខរបរថ្មី និងទើបតែត្រូវបានប្រជាកសិករនៅប្រទេសកម្ពុជា ទទួលស្គាល់ ដឹងឮនៅមានចំនួនតិចតួចនៅឡើយ ប៉ុន្តែកាកែវកំពុងតែលើកស្ទួយសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ។

ខេត្តដែលមមាញឹកក្នុងការដាំកាកាវជាងគេ មាន ខេត្តត្បូងឃ្មុំ កំពង់ចាម ពោធិ៍សាត់ សៀមរាប មណ្ឌលគិរី និងរតនគិរី, ប្រជាកសិករដាំជាលក្ខណៈចម្ការ មានខ្លះ ៣ហិកតា ៥ហិកតា ១០ហិកតា ២០ហិកតា និង ៣០ហិកតា ជាដើម, គឺ ពួកគេដាំហើយប្រមូលផល លក់ទៅឱ្យក្រុមហ៊ុនដើមដែលផ្ដល់ពូជកាកាវនេះមកឲ្យពួកគេ, រីឯតម្លៃធ្វើឡើងទៅតាមការចរចាគ្នាមុន និងមានកុងត្រាត្រឹមត្រូវ។

លោក អ៊ន់ ពិជ័យ ប្រជាកសិករនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមដាំដំណាំកាកាវ តាមរយៈក្រុមហ៊ុន Family cacoa រយៈពេល២ឆ្នាំមកហើយ គឺពីរឆ្នាំមកនេះក៏ល្មមដល់ពេលប្រមូលផលផងដែរ, ក្នុងមួយសប្តាហ៍ ដំណាំកាកាវប្រមាណ ៥០០ដើមរបស់លោក អាចបេះផ្លែលក់បានពី ៤០ ទៅ ៥០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ ១២០០រៀល។

លោក អ៊ន់ ពិជ័យ រៀបរាប់ថា ដោយសារយើងមានការទុកចិត្តលើក្រុមហ៊ុន Family cacoa ដែលជាក្រុមហ៊ុនដើមផ្ដល់ពូជដល់ប្រជាកសិករ រួចហើយពេលប្រមូលផល ក្រុមហ៊ុនត្រូវទិញត្រឡប់ទៅវិញ, ដំណាំកាកាវមួយឆ្នាំដំបូងមិនទាន់អាចប្រមូលផលនោះទេ រហូតដល់ ២ឆ្នាំ ទើបអាចចាប់ផ្ដើមប្រមូលផលដោយសន្សឹមៗ និងហុចផលឱ្យកាន់តែច្រើនទៅៗ នៅឆ្នាំបន្តបន្ទាប់មកទៀត។ ក្រុមហ៊ុនគេកុងត្រាទិញត្រឡប់យកទៅវិញរយៈ១០ឆ្នាំ គឺផ្លែកាកាវស្រស់ក្នុង ១គីឡូក្រាម តម្លៃ ១២០០រៀល។

ចំណែកកសិករ យឿម យឿន វិញ រស់នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងផងដែរថា កាកាវជាដំណាំផ្តល់ផលជាប្រចាំដល់កសិករ ពោលគឺ គេអាចប្រមូលផលប្រចាំសប្ដាហ៍ នៅពេលគេដាំវាចាប់ពី ៣ឆ្នាំ ឡើងទៅ (២ឆ្នាំតិចតួច)។ ដំណាំនេះ ងាយស្រួលក្នុងការដាំ មិនរើសទីតាំងប៉ុន្មាននោះទេ ឱ្យតែយើងរៀបចំប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់តាមបច្ចេកទេស, ប៉ុន្តែអ្វីដែលចៀសវាង គឺមិនត្រូវដាំវានៅក្នុងតំបន់ដែលមានដីជាំទឹក , ដំណាំកាកាវ អាចជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេស មិនបាច់ចំណាកស្រុក ប្រជាកសិករអាចងាកមកសិក្សាអំពីដំណាំកាកាវនេះបាន ព្រោះវាកំពុងតែមានទីផ្សារទាំងក្នុងប្រទេស និងអន្តរជាតិ។

អ្នកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុន Family cacoa បានឲ្យដឹងថា ដើមឡើយអ្នកស្រីក៏ជាអ្នកចម្ការមួយដែរ លុះថ្មីៗនេះសម្លឹងឃើញឱកាសចំណេញពីអត្ថប្រយោជន៍នៃដំណាំកាកាវ, អ្នកស្រី ក៏បានចុះទៅសិក្សានៅខាងប្រទេសថៃ ហើយឃើញថា ដំណាំកាកាវនេះជាដំណាំថ្មី ប៉ុន្តែវាល្អ ហើយមានទីផ្សារនៅលើពិភពលោក។

នៅឆ្នាំ២០១៨ និង២០១៩ អ្នកស្រី បានចាប់ផ្តើមរត់ច្បាប់បើកក្រុមហ៊ុន ហើយនាំយកពូជកាកាវមានឈ្មោះថា «ឈុំផននឹង» ជាប្រភេទពូជមិនរើសដី និងធន់នឹងអាកាសធាតុ មកចែកចាយ និងរៀបជាប្រព័ន្ធបច្ចេកទេសដល់ប្រជាកសិករឱ្យដាំ រួចហើយពេលប្រមូលផលក្រុមហ៊ុនត្រូវទិញត្រឡប់មកវិញ។

ពេលនេះប្រជាកសិករដែលចុះកុងត្រាជាមួយក្រុមហ៊ុន Family cacoa របស់អ្នកស្រី កំពុងសប្បាយចិត្តដោយដំណាំកាកាវរបស់ពួកគេកំពុងហុចផលឱ្យជាបន្តបន្ទាប់ ពោលគឺ ប្រមូលផលប្រចាំសប្តាហ៍តែម្ដង ដោយមានតម្លៃថ្ងៃថ្នូរក្នុងកិច្ចកុងត្រាត្រឹមត្រូវរយៈពេល ១០ឆ្នាំ។

អ្នកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុន Family cacoa បានបញ្ជាក់ឱ្យដឹងទៀតថា ពេលប្រមូលផលពីប្រជាកសិករ គឺក្រុមហ៊ុនយកមកកែច្នៃក្នុងខេត្តសៀមរាប ដោយគម្រោងបង្កើតសិប្បកម្មមួយកន្លែងនៅស្រុកពួក ដើម្បីកែច្នៃជាសូកូឡា, ជំហានបន្ទាប់ បើករោងចក្រកែច្នៃ ជី ប្រេង ម្សៅ និងតែ នៅស្រុកស្វាយលើ។

សូមបញ្ជាក់ថា ដំណាំកាកាវ មានអាយុកាលពី ៨០ ទៅ ១០០ឆ្នាំ ប៉ុន្តែវាផ្ដល់ផលពេញលេញរយៈពេល ៦០ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×