Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ព្រោះតែ​រវល់​ថតរូ​ប ម្តាយ​បណ្តាល​ឲ្យ​កូនស្រី រអិល​ពី​ដៃ​ធ្លា.ក់​ចូលក្នុង​ចន្លោះ​ជណ្តើរ​យន្ត…

spot_img

ស្រ្តីជាម្តាយម្នាក់ ត្រូវបានគេចោទថា មានចេតនាទម្លាក់កូន ប៉ុន្តែ ប្រភពនិយាយថា ដោយសារងប់នឹងការថតរូប ទើបបណ្តាលឲ្យកូនរអិលពីដៃ ធ្លាក់ចូលក្នុងចន្លោះជណ្តើរយន្ត ធ្វើឲ្យមនុស្សម្នាជុំវិញ ស្លន់ស្លោ ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលពេញផ្សារទំនើបតែម្តង។

ឧប្បត្តិហេតុដ៏ហួសចិត្តនេះ បានកើតឡើងនៅផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុង Ganganagar រដ្ឋ Rajasthan ប្រទេសឥណ្ឌា។

ជាក់ស្តែង ប្តីប្រពន្ធនោះត្រូវបានឃើញកំពុងស្ថិតនៅលើជណ្តើរយន្ត ជាមួយកូនស្រីអាយុ ១០ ខែ ដើម្បីទៅកាន់ជាន់លើ។ ប៉ុន្តែ ដោយសារស្រ្តីនោះរវល់តែមើលទូរស័ព្ទ ដើម្បីថតរូបជាមួយប្តី ជាហេតុធ្វើឲ្យកូនស្រីតូចរអិលពីលើដៃម្តាយ ធ្លាក់ពីជាន់ទី៣ មកជាន់ផ្ទាល់ដីគួរឲ្យរន្ធត់។

រូបភាពដែលបានថតចេញពីកាមេរ៉ាអាចមើលឃើញថា កូនស្រីតូចនោះ ត្រូវបានបុកនឹងបង្កាន់ដៃដែក មុនពេលធ្លាក់ចូលទៅក្នុងចន្លោះរវាងជណ្តើរយន្ត និងបង្កាន់ដៃ។

សាក្សីនៅ​កន្លែងកើតហេតុ​មិនអាចជួយអ្វីបានទេ ដោយបានត្រឹមស្លន់ស្លោ និងស្រែកឆោឡោឡើងប៉ុណ្ណោះ។ កូនស្រីតូចនោះ ត្រូវបានគេ​ដឹកទៅយកសង្គ្រោះនៅឯ​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ ក្រោយមក ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់ទៅ​ហើយ។

ក្រោយហេតុការណ៍នេះកើតឡើង ប៉ូលីសបានបើកការស៊ើបអង្កេត។ តែទោះជាយ៉ាងណា ប្តីប្រពន្ធបានបដិសេធការចោទប្រកាន់ចេតនាសម្លាប់កូនទេ ដោយនិយាយថា វាជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@dekvert #backrooms #fyp #fypage #foryou #fypシ ♬ original sound – Mus
spot_img
×