Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកដីចង្កូតស្តាំមួយគ្រឿង របូតរ៉ីម៉កសណ្តោង បណ្តាលឲ្យបុ.កបុគ្គលិកធនាគារម្នាក់ ដែលកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់ដែលជាបុគ្គលិកធនាគារឯកជនរងរបួសធ្ងន់ ខណ:កំពុងតែជិះម៉ូតូ ត្រូវបានកន្ទុយរ៉ីម៉កសណ្តោងរបូតចេញពីរថយន្តបែនដឹកដី បុ.កកៀបជាមួយដើមមៀនមួយដើម បណ្តាលឲ្យម្ចាស់ផ្ទះដែលកំពុងតែអង្គុយលក់គ្រឿងសំណង់ ភ័យស្ទើរលួសព្រលឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះ ដែលជាបុគ្គលិកធនាគារឯកជនខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JH-3402 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកNISSANចង្កូតស្តាំ ពណ៌កាប់ស្ទាំងពាក់ផ្លាកលេខចង្កូតស្តាំPP-0219 សណ្តោងរ៉ីម៉កពីខាងក្រោយបម្រុងទៅដឹកអាប៊ុលមួយគ្រឿង មកដាក់ក្នុងការដ្ឋានបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង បានរបូតរ៉ីម៉កសណ្តោងនៅពីខាងក្រោយជ្រុ.លទៅបុ.កជនរងគ្រោះ ដែលកំពុងជិះម៉ូតូគៀបជាប់ជាមួយដើមមៀនមួយដើម នៅមុខផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ សំណាងណាស់កន្ទុយរ៉ឺម៉កកល់ជាប់ដើមមៀន ទៅមុខលែងរួច។

ចំណែកអ្នកបើកបរបើកទ្វាររថយន្តបម្រុង និងឡើងរថយន្តមួយគ្រឿងទៀត ដើម្បីជិះរត់គេចខ្លួន តែត្រូវបានកម្លាំងប្រជាការពារ ដែលនៅក្បែរទីតាំងកើតហេតុខាងលើ ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មី សហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌច្បារអំពៅ ចុះមកធ្វើការពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ ដោយខាងម្ចាស់ក្រុមហ៊ុនរថយន្តដឹកដី សងថ្លៃខូចខាត និងព្យាបាលដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img