Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! សូម​បង ពិសិដ្ឋ មក​យកកាបូប​ដែល​មាន​លុយ​ជាច្រើន រួម​ទាំង​ក្រវិល​កំប៉ុង​ខុស២ និង​របស់…ពិសេស​នេះ​វិញ​ផង

spot_img

ថ្មីរហូតហ្មង នេះពិតជារឿងមួយដ៏អស់សំណើច និងហួសចិត្តជាខ្លាំង ដែលបុរសម្នាក់ត្រូវបានបែកធ្លាយ «ការណ៍សម្ងាត់» ខ្ទេច បន្ទាប់ពីជ្រុះកាបូប ហើយត្រូវបានរកឃើញក្នុងនោះ ជាពិសេសស្រោម Number1 ដែលមិនអាចភ្លេចយកតាមខ្លួន។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Dang Ny Tha បានបង្ហោះស្វែងរកម្ចាស់កាបូប រៀបរាប់ឡើងក្បោះក្បាយគួរឲ្យភ្ញាក់ផ្អើលថា៖ «ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះដែរខ្ញុំបានរេីសបានកាបូបលុយមួយម៉ាកLvមួយក្នុងនោះដែលមានរបស់ខ្លះដូចជា លុយ250$ លុយខ្មែរ185000៛ កាត1 ដែលមានឈ្មោះពិសិដ្ធវង្ស ក្រវិលកំប៉ុងខុស2 និងស្រោមអនាម័យ1កញ្ចប់ បេីបងឈ្មោះពិសិដ្ធវង្សបានឃេីញហេីយ មកយកវិញមកបង។ បាទសូមអរគុណ»។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលខមិនព្រោងព្រាតទាំងអស់សំណើចថា៖ «នុះ នាំរឿងរ៉ាវដោយសារអាលេខ1 ចាំមើលប្រពន្ធគាត់ឃើញ ដឹងតែឲ្យចេញតែខោខ្លីហើយ, សុំតែស្រោមវិញទេ សល់ប៉ុន្មានបងយកចុះ ទុកជាសុគន់, ពិសិដ្ឋ ទៅ​យកកាបូបវិញផង​ ប្រយ័ត្នអត់អីប្រេី…»។ រីឯអ្នកខ្លះទៀត ក៏បានសួរឆ្ងល់ត្រង់ៗថា៖ «ក្រវិលកំប៉ុងខុស២នុង គាត់ទុកធ្វើអី សង្ស័យយប់មិញផឹកច្រឡំយកដាក់កាបូបហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×