អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ Noonslider1989 ថ្មីៗនេះ បានបញ្ចេញវីដេអូដ៏ចាប់អារម្មណ៍មួយ ដែលមានអ្នកចូលមើលរហូត ៦.៤ លានដង ដោយភ្ជាប់សារថា៖ «នៅពេលក្រុមភ្លេងយើង ចាប់ផ្តើមប្រគុំបទញាក់ ស្រាប់តែស្រីស្អាតម្នាក់ បានលេចមុខចេញមករាំនៅមាត់ព្រែកម្ខាងឡើងអស់ទាស់ ធ្វើឲ្យខ្ញុំស្ទើរតែលោតចុះទឹក ហែលស្កាត់ទៅជួបនាង»។
បើតាមប្រភពបានឲ្យដឹងថា ក្រុមភ្លេងមួយនោះ បានកំពុងសម្តែងក្នុងពិធីបុណ្យមួយ ស្ថិតនៅតំបន់ប្រាសាទល្បីៗ ក្នុងខេត្ត Phra Nakhon Si Ayutthaya។ នៅពេលនោះ ពួកគេបានច្រៀងបទល្បីយូរមកហើយ «ស្នេហាឆ្លងព្រែក» ជាមួយការរាំយ៉ាងជក់ចិត្ត ហើយស្របជាមួយគ្នានោះផងដែរ ក៏បានឃើញនារីវ័យក្មេងម្នាក់ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតស ខោខូវប៊យខើចខ្លី ក៏កំពុង «ប្រជែង» នឹងក្រុមរបស់ពួកគេ ពីមាត់ព្រែកម្ខាងយ៉ាងឡូយ ធ្វើឲ្យបុរសៗបង្ហាញអាកប្បកិរិយា ចង់ហែលទឹកឆ្លងព្រែកតែម្តង។
បន្ទាប់ពីឃ្លីបនេះត្រូវបានបញ្ចេញបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនធំចូលរួមបញ្ចេញមតិ និងបាននាំគ្នាលេងសើចចំអកទៅដល់ក្រុមយុវជនទាំងនោះថា ខ្ញុំត្រូវហែលឆ្លងព្រែកហើយ ព្រោះថា អ្នកតស៊ូឡើងខ្លាំងមើលពីចំងាយពិតជាគួរឲ្យស្រលាញ់ណាស់…។
តែយ៉ាងណាមិញ ក្រោយវីដេអូឃ្លីបមួយនេះ កំពុងតែពេញនិយមតាមដានយ៉ាងដិតដល់ ជាមួយនឹងការចូលមើលរហូតដល់ទៅ 7.2 លានដង ស្រាប់តែសមុីខ្លួនស្រីស្អាត ដែលមានគណនី TikTok ឈ្មោះ Saiparn1503 បានបង្ហោះឃ្លីបមួយដែរ ជាមួយសារបញ្ជាក់ថា៖ «ដំបូងឡើយ ខ្ញុំរាំនៅក្នុងផ្ទះ ប៉ុន្តែ នៅពេលឃើញក្រុមតន្ត្រីបានគ្រវីដៃ ខ្ញុំក៏ចេញមករាំស្វាគមន៍ពួកគេតែម្តងទៅ»។
ពិតណាស់ ជាមួយការបញ្ចេញក្បាច់រាំដ៏ល្អឥតខ្ចោះ «ប្រឆាំង» នឹងក្រុមម្ខាងរបស់នាង បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតចូលមក Comment ភ្លូកទឹកភ្លូកដី ដោយពួកគេទាំងអស់គ្នា បានកោតសរសើរចំពោះភាពគួរឱ្យស្រលាញ់របស់យុវតីរូបនេះជាខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










@noonslider เมื่อแตรวงร้องเพลงแอ๊วสาวฝั่งตรงข้ามคลองแบบสู้ชีวิต แต่เจอสาวสู้กลับ แทบจะโดดน้ำข้ามไปหาเลยทีเดียว 😂 #แตรวงกุหลาบโชว์🥁🥁🥁 ♬ เสียงต้นฉบับ – Noon Slider1989
@saiparn1503 ตอนแรกก็เต้นอยู่บนบ้านแหละ แตรวงโบกมือมาก็จัดให้🤣 #รักข้ามคลอง #แตรวงกุหลาบโชว์ ♬ เสียงต้นฉบับ – Saiparn