Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ណាស់! កំពុង​ជិះ​ម៉ូតូ​សុ​ខៗ ស្រាប់តែ​ផ្លែ​ដូ​ង ធ្លា.ក់​ត្រូវ​ចំក្បាល​ស្រ្តី​ម្នាក់ បណ្តាល​ឲ្យ…

ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ខណៈកំពុងធ្វើដំណើរតាមផ្លូវសុខៗ ស្រ្តីម្នាក់អង្គុយលើម៉ូតូពីក្រោយ ស្រាប់តែត្រូវផ្កែដូង១ផ្លែ ធ្លាក់ពីដើមត្រូវចំក្បាល បណ្តាលឲ្យគាត់ធ្លាក់ពីម៉ូតូគួរឲ្យអាសូរ។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ បានកើតឡើងនៅទីក្រុង George Town រដ្ឋ Penang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា។

ក្នុងឃ្លីបបានបង្ហាញ​ម្តាយកូន​២​នាក់​បានជិះ​ម៉ូតូឌុបគ្នា ធ្វើ​ធ្វើដំណើរលើ​ដងផ្លូវមួយ ហើយភ្លាមៗនោះ ស្រាប់តែ​ផ្លែ​ដូងមួយផ្លែ​ បានធ្លាក់មកចំក្បាលស្រ្តីជាម្តាយ​កំពុងអង្គុយខាងក្រោយ យ៉ាងពេញទំហឹងតែម្តង។ ការប៉ះ​ទង្គិចដ៏មិនធម្មតានេះ ​បានបណ្តាលឱ្យមូកសុវត្ថិភាពត្រូវខ្ទាតចេញ ហើយស្ត្រីរងគ្រោះ ក៏ធ្លាក់ចេញពីម៉ូតូ បោកនឹងថ្នល់សន្លប់ស្តូកស្តឹងតែម្តង។ ហេតុការណ៍ទាំងមូល​ត្រូវបានថតបានដោយកាមេរ៉ា​មុខ​របស់រថយន្ត១គ្រឿងដែលបើកពីក្រោយ។

បើតាមនាង Yaya Gani កូនស្រីជនរងគ្រោះ បានឲ្យដឹងថា ក្រោយកើតហេតុ ម្តាយរបស់នាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Penang ហើយគ្រូពេទ្យបានរកឃើញថា ម្តាយរបស់នាង បានបាក់ស្មា​ស្តាំ ដៃ​ឆ្វេង និងឆ្អឹងជំនី​២​។

តាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានឲ្យដឹងថា ករណីនេះគឺឧបទ្ទវហេតុ ហេតុនេះអាជ្ញាធរក្នុងតំបន់ បានត្រឹមសម្រេចចិត្តកាប់ដើមដូងនោះចោលប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×