Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​គេ​ត្រូវ​គេ​តាម​ទាន់ ចោរ​ស្រី​រូបនេះ បែរ​ជា​ស្រាត​ខោអាវ​អស់ រួច​ដេក​ហែក​ដៃ ហែក​ជើង​នៅ​កណ្តាល​ថ្នល់​ (មានវីដេអូ)

​ដោយ​ត្រូវ​បាន​គេ​ចាប់​ភស្តុតាង​លួច​ឥ​វ៉ាន់​នៅក្នុង​ហាង ស្ត្រី​ចិន​ម្នាក់​បែរជា​មាន​ការសម្រេច​ចិត្ត​ចម្លែក គឺ​សម្រាត​ខោអាវ​ចោល រួច​ដេក​ជា​អក្សរ X នៅ​កណ្តាល​ថ្នល់ ហេតុការណ៍​នេះ កើតឡើង​នៅ​ទីក្រុង Yiwu ខេត្ត​ចឺ​ជាំង ​ប្រទេស​ចិន​ ។ ខណៈពេល​នារី​ម្នាក់​ត្រូវ​គេ​តាម​ទាន់​ពេល​កំពុង​ចាកចេញ​ពី​ហាង​ដោយ​លួច​យក​ទំនិញ​ជា​ច្រើន​មិន​ទាន់​សង​លុយ ។​

​គេ​តាម​ទាន់ បែរ​ជា​ស្រាត​ខោអាវ ដេក​ជា​អក្សរ X នៅ​កណ្តាល​ថ្នល់ សាក្សី​ទាំង​ទាំងឡាយ​ឲ្យដឹងថា នារី​រូបនេះ បាន​បង្ក​ជម្លោះ​ជាមួយ​ម្ចាស់​ហាង ហើយ​រក​វិធី​គេចចេញ​ទៅ ប៉ុន្តែ​ត្រូវបាន​ម្ចាស់​ហាង​រារាំង​ជាប់ ។ ស្រាប់តែ​នារី​នេះ បាន​សម្រាត​ខោ​អាវ​របស់​ខ្លួន​ចោល​អស់ រួច​ដេក​ហែក​ដៃ ហែក​ជើង​ពី​មុខ​មនុស្ស​ជាច្រើន ។ ថ្វី​ត្បិត​អ្នក​នៅ​ជិត​នោះ​បាន​ប្រឹង​យក​ខោអាវ​ដែល​នាង​ស្រាត​ចោល​មក​គ្រប​ពី​លើក្តី តែ​នាង​ចាប់ទាញ​គ្រវាត់​ចេញ ។​

​រឿងរ៉ាវ​បញ្ចប់​ទៅ​បាន​ពេល​ដែល​ប៉ូលិស​មកដល់ ហើយ​នាំ​ខ្លួន​នារី​រូបនេះ​និង​ម្ចាស់​ហាង​ទៅ​ធ្វើ​ការសាកសួរ គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា មាន​ដំណោះស្រាយ​បែបណា​ទេ ។ ប៉ុន្តែ​ពេល​ដែល​បណ្តាញ​ផ្សព្វផ្សាយ​បាន​បង្ហោះ​រឿងនេះ​ឡើង​បណ្តាញ​សង្គម មនុស្ស​ជាច្រើន​និយាយថា ៖ គ្មាន​ការ​ខ្មាសអៀន​មែន​! ជ្រុល​ធ្វើខ្លួន​ជា​ចោរ​ហើយ នៅ​ធ្វើឲ្យ​បាត់បង់​កិត្តិយស​ជាស្រីទៀត ៕ ចន្ទ្រា​

spot_img
×