ជាការពិតណាស់ គ្រោះថ្នាក់ពីការមើលទូរស័ព្ទ គឺតែងតែកើតឡើងគួរឲ្យហួសចិត្ត នោះក៏ដោយសារតែមនុស្សមិនគិតដល់អាយុជីវិតអ្នកដទៃ ឬ ជីវិតខ្លួនឯងមួយចំនួន ដែលគេតែងសង្កេតឃើញបើកបរបណ្តើរ ឆ្លៀតមើលទូរស័ព្ទបណ្តើរ ដែលហាក់ដូចខ្វះមិនបានសោះឡើយ។
ដោយសារតែរឿងនេះ តែងឃើញកើតឡើងដដែលជាដដែល គេក៏បានធ្វើវីដេអូអប់រំ ជាមួយឈុតឆាកសម្តែងគួរឲ្យអស់សំណើចផ្សេងៗ ដើម្បីជាការដាស់តឿនឲ្យមនុស្សគ្រប់គ្នា ត្រូវមានការប្រុងប្រយ័ត្ន មិនថាឡើយសូម្បីតែខណៈពេលអ្នកកំពុងដើរមើលទូរស័ព្ទក៏ដោយ។
តែដោយឡែក វីដេអូលេងសើចក្លាយជា«ឈឺចាប់»មួយ បានកំពុងធ្វើឲ្យអ្នកលេងបណ្តេញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមើលហើយសឹងមិនចង់អូសរំលង បន្ទាប់ពីបានឃើញស្រីស្អាតម្នាក់ ខណៈដើររវល់តែចុចទូរស័ព្ទ ភ្លេចមើលមុខ ស្រាប់តែបុកនឹងជ្រុងតុពេញមួយទំហឹង ចំកន្លែង «សំខាន់» ឡើងខ្តក បណ្តាលឲ្យចុកឆ្អល់មិនស្ទើរនោះទេ។
ក្រោយពីបានឃើញឡើងបែបនេះ អ្នកលេងជាច្រើនបានលាន់មាត់ថា៖ «បែកខ្ទេច ឡើងបែកជ្រុងតុ អួលងាប់ហើយចែ ចិបចៃ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










