ទទួលពិន្ទុ Pleng Points ច្រើនជាងមុន 6 ដងដូរយករង្វាន់បានច្រើនកប់ៗ!
Pleng App កម្មវិធីស្ដាប់ចម្រៀងដែលឈានមុខនៅក្នុងប្រទេសកម្ពុជា ដែលមានចម្រៀងជាច្រើនបទ ទាំងបទខ្មែរ និងបទបរទេសជាង 1លានបទ។

អ្វីដែលពិសេសអស្ចារ្យជាងគេក្នុង Pleng App នោះគឺ Pleng Points ដែលជាមុខងារសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ពិសេសៗជាច្រើនពាន់រង្វាន់ ដូចជា Power Bank, កាបូប អាវយឺត អាវ Hoodie កាស Bluetooth និងរង្វាន់ផ្សេងទៀតជាច្រើន។
ពេលនេះPlengបានបង្កើតកម្មវិធីពិសេស “Mid-Year Mega Earn Pleng Points x6” ដែលប្រៀបបានទៅនឹងការដូរជូនដល់អ្នកចូលចិត្តស្តាប់តន្រ្តីទាំងអស់នៅពាក់កណ្តាលឆ្នាំ 2022 នេះ។ រាល់ពេលដែលអ្នកទទួលបានពិន្ទុពី Pleng Point ពិន្ទុនោះគឺនឹងគុណនឹង 6 ដងឯណោះ! ស្តាប់ច្រើនទទួលបានពិន្ទុក៏ច្រើន! ដូរយករង្វាន់បានច្រើនកប់ៗ។

អ្នកនឹងទទួលបានពិន្ទុរាល់សកម្មភាពរបស់អ្នកក្នុង Pleng App ដែលរាប់បញ្ចូលទាំង ការភ្ជាប់ Pleng Pro, បង្កើតបញ្ជីចម្រៀង, ចុចពេញចិត្តចម្រៀង និងបញ្ជីចម្រៀង, ស្តាប់ចម្រៀង, ចែករំលែក បញ្ជីចម្រៀង ឬចម្រៀងទៅហ្ចេសបុក ជាដើម។

ចង់និយាយថាប្រូម៉ូសិន និងកម្មវិធីពិសេសរបស់ Pleng មួយណាក៏ញាក់ មួយណាក៏អស្ចារ្យដាច់គេ ជាពិសេសគឺមិនដែរឲ្យអតិថិជនខកចិត្តឡើយ។ គ្នាយើងម៉ោះ! វ៉ើតៗឡើងណា កម្មវិធី Pleng Mid-Year Mega Earn មានតែមួយខែទេគឺចាប់ពី ថ្ងៃទី 22 មិថុនា រហូតដល់ 21 កក្កដា! មួយវិញទៀត! អតិថិជនថ្មីរបស់ Pleng App នឹងទទួលបានមិនមែន 400 ពិន្ទុ មិនមែន 1000 ពិន្ទុ តែទទួលបានរហូតដល់ 2400 ពិន្ទុឯណោះ!
តោះ! ស្តាប់បទខ្មែរកំពុងល្បីក្នុង Pleng App ហើយចុះឈ្មោះឥឡូវនេះ ៖https://pleng.smart.com.kh/playlists/cambodia-top-50/258/





