Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សម្រេច​ដុ.ត​ព្រះវិហារ​ចោល ព្រោះ​ខឹ.ង​ប្រពន្ធ​តែង​ធ្វើ​រឿ​ង​នេះ ជាមួយ​ព្រះវិហារ

ដោយធុញទ្រាន់នឹងការឃើញគ្រួសារ តែងបរិច្ចាគប្រាក់ទៅ​ព្រះវិហារក្នុងតំបន់ពេក បុរសជនជាតិរុស្សីម្នាក់​ខឹងប្រពន្ធខ្លាំង​ បានសម្រេចដុតកន្លែងគោរពបូជានោះ ស្ទើរឆេះម៉ត់តែម្តង។

ជាក់ស្តែង កាលពីព្រឹកថ្ងៃ​ទី​២៦ មិថុនា អគ្គិភ័យបានឆាបឆេះ​វិហារ St. Basil the Great ក្នុងភូមិ Pargolovo ស្រុក Saint Petersburg ប្រទេសរុស្ស៊ី ដោយភ្លើងបានឆាបឆេះដំបូលឈើ និងជញ្ជាំងអគារយ៉ាងសន្ធោសន្ធៅតែម្តង។ តែទោះជាយ៉ាងណា អគ្គីភ័យពុំបានបណ្តាលឲ្យអគារទាំងមូលឆេះម៉ត់ក្លាយជាផេះនោះទេ ដោយសារក្រុមពន្លត់អគ្គីភ័យ បានមកគ្រប់គ្រងពន្លត់ទាន់ពេល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកស្រុកជាច្រើនបានស្រក់ទឹកភ្នែក នៅពេលពួកគេមើលកន្លែងគោរពបូជាក្នុងតំបន់របស់ពួកគេ។ ប៉ុន្តែ ការសោកសៅ​នោះ​បានប្រែ​ក្លាយទៅ​ជា​កំហឹងយ៉ាងរហ័ស​ សំដៅ​ទៅ​លើ​បុរសដែលទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញនេះ។

ដំបូង មនុស្សជាច្រើនជឿថា អគ្គិភ័យនេះបណ្តាលមកពីដោយសារទុស្សេខ្សែភ្លើង ហើយអ្នកខ្លះថែមទាំងជឿថា វាជាសញ្ញាដ៏ទេវភាព ដើម្បីសាងសង់ព្រះវិហារធំ និងស្រស់ស្អាតជាងនេះ។ ប៉ុន្តែ​មិនយូរប៉ុន្មាន​ប៉ូលិសអាចរកឃើញពិរុទ្ធជនពិត​ជា​បុរសក្នុងតំបន់ម្នាក់អាយុ ៣៦ ឆ្នាំ​ដែលបានអះអាងថា​ ការសម្តេចធ្វើទង្វើនេះ គឺជាការសងសឹកព្រះវិហារ​បន្ទាប់ពីឈ្លោះ​ជាមួយប្រពន្ធ។

ឪពុកកូនបួននាក់នេះត្រូវបានគេរាយការណ៍ថា បានឈ្លោះជាមួយប្រពន្ធរបស់គាត់ (ដែលតែងតែស្ម័គ្រចិត្តនៅព្រះវិហារ) ដោយសារតែនាងបន្តបរិច្ចាគប្រាក់ទាំងអស់របស់ពួកគេទៅឱ្យព្រះវិហារ។ ដូច្នេះនៅព្រឹកថ្ងៃអាទិត្យ គាត់បានដាក់ធុងសាំងក្នុងឡាន បើកទៅកាន់ព្រះវិហារ ហើយបន្ទាប់ពីប្រាកដថាគ្មាននរណាម្នាក់នៅខាងក្នុង គាត់ក៏បានដុតតែម្តង។

កាសែត Komsomolskaya Pravda បានរាយការណ៍ បុរសជាប្តីរូបនេះធ្វើការក្នុង១ខែៗ សឹងគ្មានពេលសំរាក ខណៈប្រពន្ធរបស់គាត់ធ្វើការនៅព្រះវិហារ។ ប៉ុន្តែ អ្វីគ្រប់យ៉ាង ដែលគាត់រកបាន បែរជាប្រពន្ធគិតតែនាំយកទៅឲ្យព្រះវិហារ។ ដោយសារតែរឿងនេះ ពួកគេតែងឈ្លោះប្រកែកគ្នា ហើយវិធីតែមួយគត់ ដែលគាត់ត្រូវធ្វើដាក់ប្រពន្ធ គឺមានតែដុតព្រះវិហារចោលតែម្តងទៅ។

ជាមួយការជ្រើសរើសការសម្រេចចុងក្រោយនេះ បុរសរូបនេះក៏មិនបានបដិសេធកំហុសរបស់ខ្លួន​នៅ​ចំពោះ​មុខប៉ូលិសឡើយ។ គាត់ថែមទាំងបានស្នើសុំឱ្យឃុំខ្លួនពីបទឧក្រិដ្ឋរបស់គាត់ទៀតផង ប៉ុន្តែចៅក្រមបានសម្រេចឱ្យគាត់ត្រឡប់ទៅផ្ទះវិញ រហូតដល់ការកាត់ទោសត្រូវបានអនុម័តនៅក្នុងសំណុំរឿងរបស់គាត់។ វា​អាចដោយសារតែ​កង្វះ​កំណត់ត្រា​ឧក្រិដ្ឋកម្ម ឬដោយសារតែ​កូនបួននាក់របស់គាត់ ប៉ុន្តែ ​យ៉ាងហោចណាស់​សម្រាប់ពេលនេះ អ្នកដុតដែលមើលងាយនោះ ជា​មនុស្សមានសេរីភាព។

ជាសំណាងល្អ ទោះបីជាភ្លើងបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរខាងក្រៅព្រះវិហារ St. Basil the Great ក៏ដោយ ប៉ុន្តែផ្នែកខាងក្នុងមិនរងការប៉ះពាល់ខ្លាំងដោយសារភ្លើងឆេះទេ នេះបើយោងតាមបូជាចារ្យដែលបម្រើនៅទីនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×