រូបភាព៣សន្លឹកដ៏អាណោចអាធមដែលទើបបង្ហោះចែករំលែកនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងនូវក្តីរន្ធត់ចិត្ត អាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីបានឃើញទារកទើបកើតម្នាក់ ត្រូវបានម្តាយគ្មានការទទួលខុសត្រូវ បោះបង់ចោលគ្មានក្តីមេត្តាសូម្បីបន្តិច បន្ទាប់បង្កើតកូននៅក្នុងបន្ទប់ទឹក ។
តាមរយៈរូបភាព បានបង្ហាញឲ្យឃើញសំណុំទងសុក នៅតែស្ថិតនៅជាប់នឹងផ្ចិតរបស់ទារក, ឈាមពាសពេញក្នុងបង្គន់ និងកន្ក្រកសំរាម១សង្កត់នៅលើទារកគួរឲ្យអាសូរទីបំផុត ។
យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Soem Sony បានបង្ហោះឲ្យដឹងថា ទារកអភព្វនេះត្រូវបានបង្កើត និងបោះចោលនៅក្នុងបន្ទប់ទឹក នៃរោងចក្រវិងស្តាស៊ូ (ហៅរោងចក្រភូមិរូង) នៅថ្ងៃទី១៩ ខែឧសភា នេះ ។
ឆ្លើយតបទៅនឹងទង្វើដ៏ឃោឃៅ និងឥតក្តីមេត្តារបស់ស្ត្រីជាម្តាយនោះ អ្នកលេងអ៊ីនធើតជាច្រើនដែលផ្ទុះកំហឹងបានលើកឡើងយ៉ាងដូចៗច្នេះថា៖ «មនុស្សព្រៃផ្សៃជាសត្វទៀត ខ្លានៅស្រលាញ់កូន ចុះនេះជាអ្វីដែលបោះបង់កូនចោលយ៉ាងដូចកនេះ?», «មីចុយម្រ៉ាយបើង៉ែងមិនចង់បានទេង៉ែងទុកដល់កើតធ្វើអ្វី មីម៉ែទុរយតិច្ឆាន ចេះធ្វើទៅកើត មីរន្ទះបាញ់», «ខំពពោះមករកងាប់អី បើបង្កើតគ្នាមកហេីយបោះបង់គ្នាចោលដដែល? មានចិត្ត មានបេះដូង មានខួរខ្លះទេក្នុងខ្លួននឹង? សូម្បីសត្វក៏ចេះស្រលាញ់កូនវាជាងមនុស្សផង ជាម្ដាយគេតែចិត្តអប្រិយ ! ស្រីអីក៏ចិត្តនរកបែបនេះ??មិនថាមានបញ្ហាអីទេ តែក្មេងវាគ្មានកំហុសឡេីយគ្រប់យ៉ាងវាក៏ឡេីងពីទង្វេីរបស់យេីងខ្លួនឯងទេីបមានកំណេីតកូនចឹង?បេីជ្រុលជាបានផ្ដល់កំណេីតអោយគ្នាហេីយគួរណាមេីលថែគ្នាផង បេីថាគ្មានសមត្ថភាពទេអាចយកគ្នាទៅដាក់មណ្ឌលទៅ មិនគួរយកមកបោះបង់ចោលចឹងទេវាដូចជាអនោជអធោមពេក?សង្ស័យជាមនុស្សគ្មានសតិទេដឹង បានធ្វេីចឹង?ម្យ៉ាងបេីគ្មានសមត្ថភាពផ្ដល់ភាពកក់ក្ដៅដល់កូនរឺមិនចង់បានអីនឹង គួរកុំផ្ដល់កំណេីតគ្នាមកអី បេីតម្រូវការខាង…នឹងខ្លាំងគួរការពារទៅកុំអោយធ្លោយមានកូនរួចបង្កេីតមកចោលៗចឹងវា អប្រិយពេកហេីយ សូម្បីឆ្កែរឺសត្វផ្សេងក៏វាចេះស្រលាញ់មេីលថែហួងហែងកូនដែរ??»,… ។
ក្នុងនោះផងដែរ ក៏មានអ្នកខ្លះដែលក្តីអាណិតអាសូរ ក៏បានសួរនាំព័ត៌មានចង់បានកូននេះមកចិញ្ចឹមផងដែរ ។ ប៉ុន្តែ ត្រូវបានម្ចាស់អាខោនប្រាប់ថា មានគេយកទៅចិញ្ចឹមហើយ ៕ ចន្ទី