Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រកទ្វារអានសេះ ត្រូវបានបើកដំណើរការឡើងវិញ មួយសប្ដាហ៍អាចចេញ-ចូលបាន៣ថ្ងៃ

ច្រកទ្វារអានសេះ ៖ ក្រោយផ្អាកដំណើរការចេញ-ចូលរយ:ពេលជាង ២ឆ្នាំ នៅច្រកទ្វារអានសេះព្រំដែន កម្ពុជា-ថៃ ជាប់ខ្សែភ្នំដងរែក អាជ្ញាធរខេត្តព្រះវិហារនៃកម្ពុជា និងអាជ្ញាធរ ខេត្តអ៊ូប៊ុន នៃប្រទេសថៃ នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២នេះ បានជួបពិភាក្សាគ្នា និងសម្រេចឱ្យដំណើរការចេញ-ចូលច្រកទ្វារអានសេះឡើងវិញ ដោយកំណត់យកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃបើកដំណើរការ ក្រោយបិទជាបណ្តោះអាសន្នដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទាំងសងខាង។

ការបើកដំណើរការចេញ-ចូលច្រកទ្វារអានសេះឡើងវិញនេះ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារនៃកម្ពុជា និងខេត្តអ៊ូប៊ុន ប្រទេសថៃ បានកំណត់កាលវិភាគចេញ-ចូល ដូចតទៅ ÷

  • ថ្ងៃបើកច្រកមានចំនួនបីថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង៤៖៣០ រសៀល។
  • ប្រជាពលរដ្ឋ ចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង, បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពីមណ្ឌលសុខភាព ក្នុងរយៈ ពេល ២៤ប៉ុណ្ណោះ ពាក់ម៉ាស់ ពិនិត្យកំដៅ។
  • ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុសត្រូវខ្ពស់ ផ្នែកអនាម័យតាមតូប តាមផ្សារ មានការវេចខ្ចប់ ទៅដាក់កន្លែងមានសុវត្ថិភាព អីវ៉ាន់ ចេញ-ចូល អនុញ្ញាតឱ្យមានរទេះរុញ។
  • រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។
  • អនុញ្ញាតឱ្យអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ចូលបាន តែ មិនទាន់អនុញ្ញាតឱ្យមានការចូលពិនិត្យសុខភាពនៅឡើយទេ (ភ្ជាប់មកនូវកាតវ៉ាក់សាំង)។
  • ក្របខ័ណ្ឌមន្ត្រីរាជការ អាចបញ្ជូនអ្នកទោសដែលរួចខ្លួនពីការកាត់ទោសចេញ-ចូលតាមច្រកនេះបាន ចំពោះឡានសំរាប់ក្រុមមន្ត្រីអាចចេញ-ចូលបាន ដោយសហការជាមួយមន្ត្រីទំនាក់ទំនងព្រំដែននៃប្រទេសទាំង២ ចូលដល់ត្រឹមទីប្រជុំជននៃស្រុកទាំង២ ជាំក្សាន្ត និងណាំយឺន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
×