Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! អ្នកជំនួញ​ម្នាក់​លំដាប់​កំពូល​នៅ​ម៉ាឡេ​ស៊ី ជិះ​ឧទ្ធម្ភាគចក្រ ឆ្លងកាត់​ទីក្រុង ទៅ​ជប់​លៀង​ធុរេ​ន VIP នៅ​កណ្តាល​ចម្កា​រ

អ្នកជំនួញជនជាតិម៉ាឡេស៊ីម្នាក់ បានជិះឧទ្ធម្ភាគចក្រឆ្លងកាត់ទីក្រុង ដើម្បីភ្លក់ធុរេនពូជពិសេស ដោយត្រូវបានរៀបចំជប់លៀងធូរេន VIP នៅកណ្តាលចម្ការតែម្តង។

ទុរេនត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើ។ អ្នកដែលចូលចិត្តទុរេន តែងតែស្វែងរកពូជពិសេស ជាមួយនឹងរសជាតិដ៏អស្ចារ្យ។ ដូចអ្នកជំនួញនៅ​ម៉ាឡេស៊ីនេះដែរ គាត់​និងមិត្តភ័ក្តិ​ចូលចិត្តផ្លែ​ទុរេនណាស់ ហើយថែមទាំងមានបំណងចង់ជិះឧទ្ធម្ភាគចក្រហោះពីលើទីក្រុង ដើម្បីបំពេញបំណងប្រាថ្នានេះ។

យោងតាមគេហទំព័រ Asia One នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ បានបង្ហាញថា នៅថ្ងៃទី២២ ខែមិថុនា ពាណិជ្ជករម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Datuk រួមជាមួយនឹងមិត្តភក្តិ ៣ នាក់ផ្សេងទៀត បានជិះឧទ្ធម្ភាគចក្រពីទីក្រុង Kuala Lumpur ឆ្ពោះទៅ Johor គោលដៅ គឺចម្ការធុរេនរបស់ Lukman Hakim Johar ដែលចំណាយពេលប្រហែល ១ ម៉ោង ក្នុងការធ្វើដំណើរ។

ពេលមកដល់​អ្នកជំនួញរូបនេះ និងមិត្តភ័ក្តិមួយក្រុម​បានបញ្ជា​ទិញទុរេន​មកបម្រើការហូប ដែលជាពូជដើម Segamat ពិតប្រាកដជាមួយនឹងធុរេន Muar Gold និងរួមជាមួយនឹងផ្លែឈើផ្សេងទៀតដូចជា សាវម៉ាវ និងមង្ឃុត ដែលម្ចាស់ចម្ការផ្តល់សេវាកម្មយ៉ាងល្អ រៀបចំតុជប់លៀងជូនពាណិជ្ជករពិសាធុរេន យ៉ាងពេញទំហឹង។

Johar ដែលជាម្ចាស់ចម្ការដែលបានក្លាយជាម្ចាស់ផ្ទះនៃពិធីជប់លៀងទុរេន VIP បាននិយាយថា ពាណិជ្ជករមិនចង់បរិភោគពូជទុរេនពេញនិយមទូទៅនោះទេ ហេតុនេះ គាត់មានបំណងមកដល់ចម្ការផ្ទាល់ ​ព្រោះ​​គាត់ចង់ញ៉ាំទុរេនពូជពិសេសក្នុងស្រុក។

ទោះ​ជា​យ៉ាងណា ការចុះ​ចតឧទ្ធម្ភាគចក្រ​នៅក្នុងចម្ការ​ មិនងាយស្រួលរលូននោះ​ទេ ដោយម្ចាស់ចម្ការត្រូវទាក់ទងអ្នកបើកយន្តហោះ​ជា​ច្រើនដង​ មុនពេលកំណត់ការចុះចត ដោយផ្ញើទីតាំងពិតប្រាកដនៃការឈប់នៅលើផែនទី ទៅអ្នកបើកយន្តហោះ។

បើតាមការបានឲ្យដឹង​ពាណិជ្ជករមួយក្រុមនោះ បានចំណាយពេលប្រហែល​១​ម៉ោង ​ក្នុងពិធីជប់លៀងធុរេន​រហូតដល់ឆ្អែត។ ចំពោះ​ថ្លៃ​ធូរេនដែលត្រូវបង់ គឺត្រឹមតែ ៨៨ រីងហ្គីត​ម៉ាឡេស៊ី ឬ​ប្រហែល ៧០០ បាត (​ជិត ២០ ដុល្លារ) ប៉ុណ្ណោះ ហើយពួកគេ​ក៏បានឧបត្ថម្ភធនធុរេន ២០ ផ្លែ បន្ថែមទៀតផងដែរ។

នៅប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រី អ្នកនយោបាយ និងអ្នកជំនួញ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយឧទ្ធម្ភាគចក្រ។ ប៉ុន្តែ ​ដំណើរកម្សាន្ត​ពេលខ្លះ​ត្រូវរងការរិះគន់យ៉ាងខ្លាំង​ ចំពោះ​ភាពប្រណីតរបស់ពួកគេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×