ចោរប្រដាប់ដោយកាំបិតម្នាក់ បានជួបរឿងដ៏ជូរចត់ និងសម្រេចចិត្តដាក់មេប្រូច ទាំងព្រលឹងចុងសក់ ព្រោះប្លន់ប៉ះចំស្រ្តីអាជីវករដ៏មិនធម្មតាម្នាក់ ទាញដាវសាំម៉ូរ៉ៃ ដេញកាប់ផ្អើលពេញផ្សារ។
នៅក្នុងឃ្លីប បានបង្ហាញបុរសម្នាក់ពាក់មួកសុវត្ថិភាព ចូលទៅក្នុងផ្សារលក់គ្រឿងទេស ដោយធ្វើពុតជាទិញរបស់របរ នៅតូបស្រ្តីម្នាក់។ ប៉ុន្តែ ដោយឃើញស្រ្តីនោះអង្គុយលក់តែម្នាក់ឯង ចោររូបនេះក៏បានទាញកាំបិតពីចង្កេះយ៉ាងលឿន ហើយគំរាមប្លន់យកលុយតែម្តង។
ដោយគិតថាបានជួបអ្នកលក់ប្រហែល «សុភាព ហើយស្រួល» តែមានឯណា ចោរប្លន់នោះមិននឹកស្មានថា នឹងត្រូវជនរងគ្រោះវាយតបវិញភ្លាមៗ។
ពិតណាស់ ជាជាងបង្ហាញការភ័យខ្លាច ស្រ្តីនោះបានដកដាវជប៉ុន ចេញពីក្នុងថតតុយ៉ាងស្ងប់ស្ងាត់ ហើយលើកកាប់តតាំងជាមួយកាំបិតចោរភ្លាមៗ។ ដោយដឹងថាអាចនឹងគ្រោះថ្នាក់ ចោរនោះក៏បានរត់គេចខ្លួនយ៉ាងលឿន មុនពេលត្រូវបានប៉ូលីសចាប់ខ្លួន។
បន្ទាប់ត្រូវបានបង្ហោះ វីដេអូនៃហេតុការណ៍នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទស្សនាក្រៅពីសរសើរភាពក្លាហានរបស់ស្រ្តីអាជីវករនោះ បាននាំគ្នាអស់សំណើចលោកចោរពេលបានឃើញទិដ្ឋភាពនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









