ចិត្តលោភលន់របស់មនុស្សគ្មានដែនកំណត់ឡើយ ហើយហាក់ដូចជាពេលដែលមនុស្សមានជីវភាពកាន់តែទំនើប គេកាន់តែមិនពេញចិត្តនឹងអ្វីៗដែលខ្លួនកំពុងមាន។
ការជជែកវែកញែកមួយផ្ទុះឡើងឈានដល់ជម្រើសសាកល្បងពិសោធន៍ចិត្តមនុស្ស ដើម្បីស្វែងរកការពិត ។
ការសាកពិសោធន៍នោះគឺពួកគេយកបាឡូដាក់របស់របរមួយទុកនៅកន្លែងមិនសូវមានមនុស្ស ហើយងាយឃើញ។ អ្នកដឹងទេថា អ្វីនឹងកើតឡើង?
បុរសម្នាក់ដើរកាត់ឃើញបាឡូ ទុកចោលនៅក្បែរគល់ឈើ ក៏យកវាមកស្ពាយរួចដើរទៅយ៉ាងរំភើយហាក់ដូចជារបស់ខ្លួនអីចឹង ។
ម្ចាស់ពិតក៏ស្រែករួចដេញ ចុងក្រោយគេក៏ផ្តិតយករូបភាពថតជាខ្សែវីដេអូមួយ ដើម្បីបញ្ជាក់។
ពិតណាស់ថា ភាគីដែលមិនជឿថា មនុស្សនឹងលែងលោភលន់ពេលមានជីវភាពខ្ពស់គឺខុសទាំងស្រុង ។ ពិសេសទៅទៀត តាមរយៈសម្លៀកបំពាក់របស់ “អ្នកយកច្រឡំ” វាបង្ហាញថា ពួកគេពុំមែនជាអ្នកក្រីក្រ អនាថា ដើររើស “របស់” ដែលគេទុកចោលនោះឡើយ ៕ លីសា