Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ខ្សែ​អ្នកធំ! ហាម​គេ​មិន​ឲ្យ​លក់​លើ​ដី​ចិញ្ចើម​ផ្លូ​វរ​ដ្ឋ តែខ្លួន​យក​ឡាន​ចត និង​ចោលសំរាម ខឹង​គេ​គ.ប់​បញ្ឈឺ ទាញ​ផ្គា.ក់​កា.ប់​តូប​ចោល ហើយ​ជេរ​.ស្រី​ដូច​ហែ.កសំ​ពត់…

រឿងរ៉ាវជម្លោះកើតចេញពីការច្រណែន និងកាងដីរដ្ឋ ពីសំណាក់បុរសអ្នកមានម្នាក់អាងខ្សែអ្នកធំ មើលងាយមើលថោកទៅលើអ្នកក្រ ហើយទោះរករឿងវាយកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាងយ៉ាងណា ក៏គ្មានសមត្ថកិច្ចមូលដ្ឋានណាអាចធ្វើអ្វីទៅលើគ្រួសារនេះបានឡើយ បានកំពុងបង្ករលឹកកំហឹង និងស្អប់ខ្ពើមយ៉ាងខ្លាំង ពីបងប្អូនមហាជននៅក្នុងបណ្តាញសង្គម។

បើតាមបុរសជាម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់រឿងហេតុឲ្យបងប្អូនបានដឹងថា បុរសជាកូនអ្នកមានផ្ទះ ៥ ជាន់ និងមានខ្សែអ្នកធំដ៏មានអំនួចម្នាក់ នៅសង្កាត់ទូលទំពូង២ បានរករឿងកាប់ជញ្ជាំងផ្ទះរបស់គាត់ ស្ថិតនៅជាប់ផ្លូវទទឹងប្រហែល១ម៉ែត្រ ដោយចោទប្រកាន់គួរឲ្យហួសចិត្តថា សង់ផ្ទះលើផ្លូវ។ លើសពីនេះ គ្រួសារអ្នកមាននេះក៏បានរករឿងពួកគាត់ជាអ្នកក្រ ថាបានយករបស់របស់រើជួសជុលផ្ទះ ទៅដាក់អែបចិញ្ចើមផ្លូវយ៉ាងត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈទៅវិញ ខណៈផ្លូវធ្វើដំណើរចេញចូលយ៉ាងធំទូលាយ ក្រៅពីផ្លូវចូលផ្ទះរបស់បុគ្គលរូបនេះត្រឹម១ម៉ែត្រប៉ុណ្ណោះនោះ។

បុរសម្ចាស់ផ្ទះរងភាពអយុត្តិធម៌រូបនោះ ក៏បានប្រាប់បងប្អូនក្នុងបណ្តាញសង្គម ឲ្យដឹងទៀតថា បុគ្គលកូនអ្នកមានដ៏មានអំនួតនេះ បានហាមប្រាមគេមិនឲ្យលក់ដូរលើដីចិញ្ចើមផ្លូវរបស់រដ្ឋ តែខ្លួនវិញ យកយកឡានមកចតនៅទីនោះ និងថែមទាំងយកសំរាមមកចោលទៀតផង ចុះហេតុអ្វីមិនថាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈដែរទៅ!? ឬ មួយអាងខ្លួនមានខ្សែ មានអំណាចទឹកលុយ ចង់ធ្វើអ្វីតាមអំពើចិត្តមែន!?។

អស់ពីបង្ករឿងជាមួយម្ចាស់ផ្ទះ បុរសរូបនេះ និងប្រពន្ធក៏សុទ្ធគ្នាទៀត បានទៅរករឿងកាប់បំផ្លាញតូបអ្នកជួលផ្ទះ ដែលគ្នាលក់ជាប់ចិញ្ចើមផ្លូវសោះ ទាក់ទងរឿងយកសំរាមកចោលក្បែរតូបគេលក់ដូរដ៏មិនសមរម្យ។ ជាមួយគ្នានោះផងដែរ អ្វីដែលធ្វើឲ្យមហាជនហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថា បុរសរូបនេះខ្លួនជាប្រុសទេ តែជេរទៅកាន់នារីជាម្ចាស់តូប ដូចហែកសំពត់អុីចឹង។

ក្រោយពីបានឃើញជេរមនុស្សស្រីដ៏សាហាវបែបនេះ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គម ទាំងស្រីទាំងប្រុស ព្រោះខឹងខ្លាំងពេក ​បានដាក់ឲ្យធ្ងន់ៗថា៖ «ឆ្កែសុទ្ធ អានេះវើយ, អាឆ្កែនេះប្រុសហើយអាយុតាមមើលមិនក្រោម៣០ទេ ម៉េចជេរស្រីកប់ៗមាត់ចឹង ហែងប៉ះបងប្អូនអញកាប់ហែងកុំអោយហែងជេរបានថោកដល់ប្រុសគេដទៃទៀត ម៉ាអាថោកសូរពូជ, អាគេបាញ់ដោយសាមី…ហ្នឹងតើ បានចេញក្បាលអាងាប់ឯងបានហ្នឹង ដឹងនៅ អាគេបាញ់,…»។

ជាមួយគ្នានេះផងដែរ មហាជនក៏បានស្នើឲ្យសមត្ថកិច្ច ក្រៅពីអាជ្ញាធរមូលដ្ឋានដែលគ្មានសិទ្ធិអំណាចលើគ្រួសារបុគ្គលរូបនេះ មានចំណាត់ការផ្លូវច្បាប់ ឬ យកទៅអប់រំ ម្តងទៅ ដើម្បីកុំបុគ្គលរូបនេះនៅតែបន្តមានអំនួតកោងកាចបែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×