នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ គេហទំព័រ Indian Times បានបង្ហាញឱ្យដឹងថា អ្នកប្រើប្រាស់គណនី Twitter ម្នាក់ឈ្មោះ @paul_stothard មកពីប្រទេសអង់គ្លេស បានបង្ហោះរូបថតបង្ហាញពីអាកប្បកិរិយាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ្នកដំណើរស្រីម្នាក់ ពេលកំពុងធ្វើដំណើរលើយន្តហោះ Emirates Airlines។
តាមរយៈរូបភាព បានបង្ហាញឲ្យឃើញថា ស្ត្រីនោះកំពុងអង្គុយនៅជួរបន្ទាប់ ប៉ុន្តែមិនអង្គុយដូចអ្នកដទៃធម្មតាទេ ដោយលើកជើងទាំងពីរឡើងទៅដាក់គងលើកៅអីខាងមុខ ស្បែកជើងស្ទើរតែត្រូវក្បាលបុរសដែលអង្គុយពីមុខ ដែលហាក់ដូចជាមិនដឹងខ្លួន ឬកំពុងដេក។
បន្ទាប់ពីរូបភាពនេះ ត្រូវបានគេចែកចាយលើបណ្ដាញសង្គមមនុស្សជាច្រើន បានសម្ដែងការមិនពេញចិត្តនោះទេ។ ពួកគេខ្លះបានយល់ឃើញថា ការអង្គុយលើជើងហោះហើរ ចម្ងាយឆ្ងាយអាចជាការឈឺចាប់។ នាងគួរតែក្រោកឡើងទៅបន្ទប់ទឹក ឬធ្វើអ្វីមួយបន្តិចបន្តួច ដើម្បីកុំឲ្យមានចរិតឈ្លើយបែបនេះ។
តែយ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិប្រឆាំងទៅនឹងអ្នកផុសថា នាងប្រហែលជាមានហេតុផលលើកជើងខ្ពស់បែបនេះ។ ប្រហែលជាមានជំងឺ ឬរបួសហើយ គួរសួរនាងថា តើនាងបានជូនដំណឹងដល់បុគ្គលិក ឬក៏រាយការណ៍ពីបញ្ហានេះ? ឬគ្រាន់តែថតរូបហើយបង្ហោះ។
តែទោះជាបែបណាក៏ដោយ ក៏មានអ្នកមតិរិះគន់ឆ្លើយតបទៅវិញថា នេះជាទង្វើដ៏មិនសមរម្យ កុំថាឡើយពាក់ស្បែកជើងគងស្មើក្បាលបែបនេះ ទោះបីបាតជើងទទេក៏ឈ្លើយដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
