Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! មហាជន​ហួសចិ​ត្ត​ខ្លាំ​ង ក្រោយ​ឃើញ​បណ្ឌិត សុខ ទូច ប្រតិកម្ម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ «ដើរ​ផ្លូវ​កណ្តា​ល» តែ​លោក​បែរ​យល់ឃើញ​ថា…

ថ្មីៗនេះ វីដេអូកំពុងល្បីមួយ បានធ្វើឲ្យមហាជនផ្ទុះការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានលឺលោកបណ្ឌិត សុខ ទួច ប្រតិកម្មទៅនឹងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ គឺពាក្យ «ដើរផ្លូវកណ្តាល» តែបែរជាលោកបណ្ឌិតរូបនេះ យល់ឃើញថា ពាក្យនេះដែលព្រះសង្ឃមួយអង្គលើកយកមកបង្រៀន គឺកំពុងធ្វើឲ្យមនុស្សដើរកណ្តាលផ្លូវ ទៅបុកទ្រូងផ្លូវ ទៅវិញ។

ឆ្លើយតបទៅនឹងប្រតិកម្មរបស់លោកបណ្ឌិត សុខ ទូច ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ក៏បានធ្វើការបកស្រាយពន្យល់ទាំងអស់សំណើចថា៖ ស្តាប់ឲ្យទាន់ណ៎ា ព្រះសង្ឃមិនបានបង្រៀនឲ្យដើរកណ្តាលផ្លូវទេ គឺឲ្យដើរ «ផ្លូវកណ្តាល» ហើយពាក្យនេះមិនមែនព្រះសង្ឃចេះតែថាទេ គឺព្រះសមាសម្ពុទ្ធ ព្រះអង្គបានសម្តែង។ ព្រះភិក្ខុ សៀងហៃ ក៏បានបញ្ជាក់ឲ្យដឹងថា បើយល់តែមួយផ្នែក នោះពាក្យ «ផ្លូវ» នឹងគិតថា ផ្លូវថ្នល់ ផ្លូវជាតិ ផ្លូវដែក…ហើយ។

តែងាកមកយល់ន័យអប់រំត្រឹមត្រូវវិញ ពាក្យ «ផ្លូវ» នេះ ព្រះអង្គក៏សូមពន្យល់ជាការប្រៀនប្រដៅមួយផ្នែកនៃព្រះធម៌ដូចជាថា «អ្នកទាំងឡាយ សូមកុំធ្វើអំពើបាប តាមផ្លូវកាយ តាមផ្លូវវាចារ ឬតាមផ្លូវចិត្ត»។ ជាមួយពាក្យទាំងនេះ ព្រះអង្គ ហាក់ សៀងហៃ ក៏ចង់សួរថា តើអាហ្នឹងផ្លូវថ្នល់ ផ្លូវចាក់កៅស៊ូដែរមែន!?។

ដោយឡែក មហាជននៅក្នុងបណ្តាញសង្គមវិញ ក្រោយពីបានលឺលោកបណ្ឌិត សុខ ទូច ចេញប្រតិកម្មយ៉ាងចម្លែកបែបនេះ ហួសចិត្តខ្លាំងពេក ក៏បានដាក់ម្នាក់មួយមាត់ៗថា៖ «បណ្ឌិត គិតថាព្រះ មានពុទ្ធដីការខុសតាមមើល ស្តាប់ទៅដូចគាត់ហ្នឹងចេះដឹងយល់ច្បាស់ជាងព្រះ ដូច្នេះសូមបណ្ឌិតទៅរៀនធម៌ព្រះសិន កំចេះតែនិយាយយ៉ាងនេះ យ៉ាងនោះ ខូចបណ្ឌិតផ្សេងៗអស់ហើយ កាលរៀនបណ្ឌិតយកជំនាញអ្វីដែរ? មកពីណា សាលាឈ្មោះអី? លោកម្ចាស់?, Ha hasha បណ្ឌិតដែលនិយាយហ្នឹង ជាបណ្ឌិត ផ្លូវថ្នល់ ចេះតែមួយជ្រុងតូចទេ ចុះផ្លូវចិត្ត មានដំថ្មនៅកណ្តាលទេ? ចុះផ្លូវធម៌ មានរថយន្តបើកទេ? បណ្ឌិតនិយាយហ្នឹងគាត់ ជាអ្នកធ្វើផ្លូវថ្នល់តាមមើល, ព្រះអង្គឲ្យដើរផ្លូវកណ្តាល តែបន់ឌិត(noបណ្ឌិត) ទៅដើរកណ្តាលផ្លូវទៅវិញ,…»។

រីឯអ្នកខ្លះទៀត ក៏បានពន្យល់ទៅលោកបណ្ឌិតថា៖ «ផ្លូវកណ្តាល ខុសពី កណ្តាលផ្លូវ ; សៀវភៅមួយក្បាល ក៏ខុសពី ក្បាលមួយសៀវភៅ ដែរណាលោកបណ្ឌិត, ផ្លូវកណ្តាល..ព្រះអង្គចង់និយាយអំពីផ្លូវចិត្ត។ ពេលដែលយើងធ្វើបុណ្យ ភាវនា សមាធិ ឬ វិបស្សនាកម្មដ្ឋាន ដើម្បីរួចចាកទុក្ខ ពោលគឺ ព្រះនិព្វាន។ ចិត្តដាច់ខាតត្រូវតែជា ឧបេក្ខាចិត្ត =ចិត្តជាកណ្តាល ទើបត្រូវនឹងដំណើរធម្មជាតិ ហើយផលក៏បានសម្រេចដូចបំណងផងដែរ, កុំប្រកាន់គាត់អី ព្រោះលោកបណ្ឌិត យល់មិនច្បាស់អំពីពាក្យ “កណ្ដាលផ្លូវ” និង “ផ្លូវកណ្ដាល” ហើយប្រហែលមិនយល់អំពី ពាក្យជាភាសាបាលីថា” មជ្ឈិម”ផងដែរ។ លើសពីនេះ ប្រហែលមិនយល់ខ្លឹមសារស៊ីជម្រៅនៃការប្រតិបត្តិជីវិត តាមពាក្យ ” មជ្ឈិមាបដិបទា” ថែមទៀតផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×