Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ខ្លាំង! លោក​អភិបាលខេត្ត​បន្ទាយមានជ័​យ លត់​អភិបាលស្រុ​ក​ភ្នំស្រុក អត់​ទុក​មុ​ខ ព្រោះ​ក្តៅ​ស្លឹកត្រចៀ​ក ទាក់ទង​រឿង…

spot_img

មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចហួសចិត្តយ៉ាងខ្លាំងតែម្តង ក្រោយពីបានឃើញវីដេអូផ្ទុះចាប់អារម្មណ៍មួយកាលពីពេលកន្លងទៅថ្មីៗនេះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាព និងសំឡេងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្តីបន្ទោសខ្លាំងៗ ទៅលើអភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ ព្រោះខឹងមិនចេះធ្វើការងារ ដោយគ្រាន់តែទិន្នន័យចំនួនប្រជាជនក្នុងបន្ទុករបស់ខ្លួន ក៏ក្តោបមិនបាន។

គួរបញ្ជាក់ថា រឿងរ៉ាវដ៏ក្តៅស្លឹកត្រចៀកនេះ ត្រូវបានគេដឹងថា បានកើតឡើង គឺមុនថ្ងៃសម្តេចអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រី ក្នុងទិវាមច្ឆាជាតិ ១ កក្កដា ជិតមកដល់ ហើយចៅហ្វាយខេត្ត ឲ្យចៅហ្វាយស្រុកបង្ហាញបញ្ជីឈ្មោះសរុបចំនួនពលរដ្ឋចូលរួម…? តែមកទល់ម៉ោងនេះ បែរអត់ដឹងម៉ង់ទីទុយទៅវិញ។

ខណៈពេលនោះផងដែរ លោកអភិបាលខេត្ត ក៏ត្រូវបានលឺនិយាយទាំងខឹងសម្បារថា ឥឡូវ ចៅហ្វាយស្រុកក្តាប់អ្វីអត់បានទេ អុីចឹង សូមឲ្យមេឃុំៗ រាយការណ៍ ដើម្បីលោកធ្វើការងារនេះវិញម្តង។

ក្រោយពីបានលឺបែបនេះ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម បានបញ្ចេញមតិទាំងហួសចិត្តថា៖ «លោកពូ អ៊ុំ រាត្រី ស្ដីបន្ទោសមិនខុសទេ មិនដែលអភិបាលខេត្តណាមករាប់ចំនួនអ្នកចូលរួមទេ ការងារនេះបានផ្ដល់អាទិភាពឱ្យលោកអភិបាលស្រុកជាអ្នកចាត់ចែង តែបើប៉ុណ្ណឹងធ្វើមិនកើតផង ធ្វើជាអភិបាលស្រុកយ៉ាងម៉េចទេ នេះហើយគេថា មនុស្សមិនចេះធ្វើការ។, មកពីអញ្ចឹងហើយ បានបើកដៃអោយឈ្មួញឆក់ត្រីពេញអាងត្រពាំថ្ម អត់ស្តាប់ប្រសាសន៍សម្តេចអីបន្តិច, ត្រឹមត្រូវ​ ខុស​គឺ​ខុស ​ត្រូវ​គឺ​ត្រូវ​ ទើបដឹងខ្លួន​ ការ​ងារ​របស់​ខ្លួន​ ការងារ​មេ​ដាក់​មក​អញ្ចឹង​ហើយ ​ចុះ​ទំ​រាំ​ការងារ​ ប្រជាជន​ទៅ​ពឹងពាក់​ទៀត​មិនដឹងយ៉ាង​ណា​ទៅ​ នេះ​ហើយមន្ត្រីជើង​10,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×