Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! នាង​ៗ​មួយ​ក្រុម បញ្ចេញ​ស្ទា​យល៍​ប្លែក រាំ​អង្រួ.ន​ស្ទើរ​បា.ក់​របង ទ្រាំ​ពុំ​បា​ន ស្រ្តី​ម្ចាស់​ផ្ទះ​ទាញ​ព្រនុ.ង…

វីដេអូដ៏អស់ទាស់មួយ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ និងអស់សំណើចខ្លាំងតែម្តង ខណៈបានឃើញស្រ្តីជាម្ចាស់ផ្ទះម្នាក់ ព្រោះអត់ទ្រាំពុំបានៗ ទាញរំពាត់ ដើម្បីបណ្តេញក្មេងស្រីជំទង់មួយក្រុម ដែលមិនដឹងជាចងកំហឹងអ្វី ស្រាប់តែនាំគ្នាមករាំអង្រួនស្ទើរបាក់របងផ្ទះរបស់គាត់។

នេះបើតាមអ្នកប្រើប្រាស់ TikTok @peatbowon98 បានប្រាប់ឲ្យដឹងថា នារីជំទង់មួយក្រុម បានរាំនៅខាងមុខក្បួនដង្ហែមួយ។ ប៉ុន្តែ ក្មេងស្រីទាំងនេះ ប្រហែលចង់រាំបែបស្ទាយល៍ចម្លែក ក៏បាននាំគ្នារាំអង្រួនរបងផ្ទះគេយោកស្ទើរបាក់។ តែទោះជាយ៉ាងណា សកម្មភាពនេះ ម្ចាស់ផ្ទះមិនអាចឈរមើលបានឡើយ ព្រោះថា ​បើ​បណ្តោយឱ្យពួកគេ​រាំរបៀបនេះបន្តទៀត នោះ​មានសង្ឃឹមថា របងផ្ទះ​ប្រាកដជា​បាក់ជា​មិនខាន។

តាមរយៈឃ្លីប​បានបង្ហាញឲ្យឃើញ យុវជនប្រុសស្រីមួយហ្វូង បានកំពុងរាំខាងមុខក្បួនដង្ហែមួយ​ ប៉ុន្តែ​ នៅពេលនោះ ក៏ស្រាប់តែមានក្មេងស្រីជំទង់បីនាក់​បែរជារត់ទៅរាំកាន់របងផ្ទះ​អ្នកភូមិ និងព្រមទាំងយកដៃចាប់អង្រួនរបងផ្ទះ​យ៉ាងពេញទំហឹងតែម្តង។ ភ្លាមៗនោះ គេក៏បានឃើញស្រ្តីម្ចាស់ផ្ទះ បានចេញមក និងយកឈើ​វែងវាយរបង​ ដើម្បីឃាត់ពួកគេកុំធ្វើ​បែបនេះទៀត។

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានផ្សព្វផ្សាយ ឃើញថាមានមនុស្សជាច្រើនបានចុចចូលមើលឃ្លីបនេះ ត្រឹមតែរយៈពេលមិនដល់មួយថ្ងៃពេញ ក៏មានអ្នកចូលមើលជិត ៤លានដងឯណោះ។ បើទោះជាមានមនុស្សមិនច្រើន រិះគន់អាកប្បកិរិយារបស់នារីវ័យក្មេងទាំងបីនាក់ ដោយយល់ថាពួកនាងកំពុងលេងសើចក៏ដោយ ក៏មនុស្សមួយចំនួនមិនគាំទ្រទេ ព្រោះថា ពួកគេ​មិនគួរធ្វើ​ឲ្យអ្នកដទៃ​រងទុក្ខបែបនេះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@peatbowon98 ฮั่วเพิ่ลๆ555 #รถแห่นางฟ้าซาวด์อุดรธานี ♬ เสียงต้นฉบับ – ห้ามสูบบุหรี่ในที่สาธารณะนะคับ
×