នៅយប់ថ្ងៃទី ២០ ខែឧសភា (ម៉ោងនៅតំបន់) គ្រាប់បែកចំនួនជាង ១០គ្រាប់ផ្ទួនគ្នាៗ នៅភាគខាងត្បូងប្រទេសថៃ វបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។
ភ្នាក់ងារកោសល្យវិច្ឆ័យ កំពុងបំពេញភារកិច្ចនៅកន្លែងកើតហេតុ។
គ្រាប់បែកភាគច្រើនត្រូវបានបន្ទុះសំដៅលើម៉ាស៊ីន ATM នៅខេត្ត ៤ គឺខេត្ត Yala, Narathiwat, Pattani និង Songkhla, ដែលសុទ្ធសឹងនៅភាគខាងត្បូងប្រទេសថៃ ។ ការផ្ទុះគ្រាប់បែកទាំងនេះកើតឡើងស្ទើតែពេលជាមួយគ្នា គឺនៅវេលាម៉ោងប្រមាណ ៧យប់ (ម៉ោងនៅតំបន់)។
ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយចំនួន និងបង្គោលភ្លើងបានបង្កការវាយប្រហារ ។ ប៉ូលិសនិយាយថា មនុស្សមួយចំនួនបានរងរបួស ហើយពុំមានអ្នកស្លាប់ទេ ។ ប៉ូលិសនិងកងទ័ពថៃបានបង្កើនសន្តិសុខនៅភាគខាងត្បូងប្រទេសនេះ ។
បច្ចុប្បន្នពុំទាន់មានបុគ្គលឬអង្គការណាទទួលស្គាល់ថា ខ្លួនជាអ្នកបង្កហិង្សាខាងលើឡើយ ៕ សូយន