នៅថ្ងៃទី ២០ ខែឧសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Steven Muctih បញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន និងប៉េកាំងបានឯកភាពផ្អាកការតម្លើងពន្ធរវាងគ្នា។
ផលិតផលដែកថែបបំពង់នៅរោងចក្រមួយនាខេត្តសានតុង ប្រទេសចិន ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានលើកឡើងក្រោយពេលប្រទេសទាំងពីឈានដល់ការព្រមព្រៀងក្នុងជុំការចរចាទី២ អំពីក្របខណ្ឌនៃដំណោះស្រាយរបស់ជំនួបពាណិជ្ជកម្មដែលបង្កឲ្យមានភាពតានតឹងកន្លងមក ។
ឆ្លើយតបនឹងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក Wilbur Ross លើកឡើងច្បាស់ថា កិច្ចចរចាមានការរីកចម្រើនដ៏មានអត្ថន័យ ហើយភាគីទាំងសងខាងបានឯកភាពគ្នាអំពីក្របខណ្ឌដំណោះស្រាយការខ្វែងគំនិតពាណិជ្ជកម្ម។
ភាគីទាំងសងខាងបានឯកភាពរក្សាកម្រិតពន្ធឲ្យនៅដដែលដើម្បីរង់ចាំការស្វែងរកក្របខណ្ឌសម្រាប់ដំណោះស្រាយរួម។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ នៅបានព្យាករណ៍ថា ការនាំចេញផលិតផលកសិកម្មរបស់អាមេរិកទៅកាន់ប្រទេសចិននឹងកើនឡើងខ្លាំងក្នុងចន្លោះពី ៣៥%-៤០% ហើយការទិញលក់ថាមពលនឹងកើនឡើងទ្វេដង ក្នុងរង្វង់ពី ៣-៥ឆ្នាំខាងមុខ ។
លោកនៅបានសង្កត់ធ្ងន់ថា ភាគីទាំងសងខាងបានលើកឡើងនូវគោលដៅជាក់លាក់ ប៉ុន្តែទាំងសងខាងនឹងមិនបង្ហាញលំអិតអំពីគោលដៅទាំងនេះឡើយ ។
មន្ត្រីម្នាក់បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក មានផែនការនឹងទៅកាន់ប្រទេសចិន ។
មុននោះឧបនាយករដ្ឋមន្ត្រីចិន Liu He ដែលជាប្រធានប្រតិភូជាន់ខ្ពស់ចិនក្នុងការចរចាឲ្យដឹងថា ៖ “ភាគីទាំងសងខាងទទួលបានការព្រមព្រៀងគ្នា ហើយនឹងមិនអនុវត្តសង្គ្រាមពាណិជ្ជកម្ម ព្រមទាំងបង្អាកការបង្កើនពន្ធទៅវិញទៅមក ។
តាមសេចក្តីថ្លែងការណ៍រួម នោះប្រទេសចិននឹងទិញទំនិញជាច្រើនក្នុងវិស័យថាមពលកសិកម្មអាមេរិក សំដៅកាត់បន្ថយអតិរេកពាណិជ្ជកម្ម ដ៏ធំសម្បើមជាមួយអាមេរិក ដែលមានចំនួនដល់ទៅ ៣៧០ពាន់លានដុល្លារ ៕ សូយន