Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែកស្អុយច្រើនលានដុល្លារ

spot_img

ភ្នំពេញ៖ លោកចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ ស៊ិន សុវណ្ណរ័ត្ន កាលពីរសៀលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលកំបាំងមុខ លើបណ្តឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែកស្អុយច្រើនលានដុល្លារ។

លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេច បដិសេធបណ្ដឹងសុំ ស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ន របស់លោកឌួង ងៀប និង សម្រេចបន្តឃុំខ្លួន គាត់ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ PJ បន្តទៀត ដើម្បីរង់ចាំការធ្វើសវនាការ លើអង្គច្បាប់ តាមនីតិវិធីច្បាប់ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ឈ្មោះ ឌួង ងៀប និង ជាអតីតឧកញ៉ាម្នាក់ ត្រូវបានចាប់ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារពន្ធនាគារប៉េហ្ស៊ី (PJ) កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ជាប់ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែក ច្រើនលានដុល្លារ ប្រព្រឹត្តកាលពីចន្លោះ ឆ្នាំ ២០២០ និង ២០២១។

លោក ឌួង ងៀប ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ ដោយមានការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង ៧លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

spot_img
×