Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបដុតកម្ទេចបំណែកសាច់និងសាច់ប្រហិតនាំចូលខុសច្បាប់ ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ

spot_img

ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបនិងដុតកម្ទេចបំណែកសាច់និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។

បំណែកសាច់និងសាច់ប្រហិតទាំងនោះ រួមមាន៖

  • បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ
  • គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង
  • សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពេីរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×