Friday, May 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា! ស្ងាត់ៗ ថៃ ច័ន្ទឡៃ ក្លាយជាទូតសុច្ឆន្ទ:ជាផ្លូវការរបស់ផលិតផលកូរ៉េ Bo Lady Trading Co. Ltd

spot_img

សិល្បករសាច់ដុំកង់ៗ ដែលគ្រប់គ្នាស្គាល់ថាគ្រូថៃ ត្រូវបានក្រុមហ៊ុន Bo Lady ដែលជាក្រុមហ៊ុន លក់ផលិតផលគ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េ ជ្រើសរើសយករូបលោកជា ទូតសុច្ឆន្ទ:ជាផ្លូវការប្រចាំផលិតផលរបស់ខ្លួន។

ការប្រកាសជាផ្លូវការនេះធ្វើឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមជាច្រើន ពីសិល្បករ និង សិល្បការិនីជាច្រើនរូបក្នុងនោះក៏មានវត្តមានដៃគូរ សិល្ប:របស់លោកផងដែរ គឺលោក សន ពិសិដ្ឋ។

កញ្ញា BO LADY អគ្គនាយិកានៃក្រុមហ៊ុនBo Lady Trading Co. Ltd បានលើកឡើងថា ដោយសារតែ ភាពរស់រាយរាក់ទាក់ ចេះគោរពចេះទុំ និង វីដេអូអប់រំរបស់លោកថៃ ច័ន្ទឡៃកន្លងមកទើបធ្វើអោយកញ្ញា ចាប់អារម្មណ៍ និង ជឿជាក់ថាលោកថៃ ច័ន្ទឡៃជាទូតសុច្ឆន្ទ:ដ៏ល្អសម្រាប់ផលិតផលរបស់ខ្លួន។

លោក ថៃ ច័ន្ទឡៃបានប្រាប់ពីអារម្មណ៍រំភើបរីករាយ ក្នុងការបង្ហាញវត្តមានជាទូតសុចន្ទ:ថា៖ «នេះជាលើកទី១ ហើយក៏ជាជំហានថ្មីក្នុងអាជីពក្នុងវិស័យសិល្ប:របស់ ខ្ញុំ។ តាមរយ:ផលិតផលល្អលេខមួយមកពីកូរ៉េនេះ ខ្ញុំជឿជាក់ថានឹងធ្វើអោយសម្រស់ប្រជាជនកម្ពុជាកាន់តែ ស្រស់ស្អាត។» លោកបន្តថា៖ មុននឹងលោកទទួល ធ្វើជាតំណាងអ្វីមួយ លុះត្រាតែរបស់នោះជារបស់ពិត មិន ក្លែងបន្លំ ហើយល្អៗ ព្រោះលោកមិនចូលចិត្ត នូវភាពកុហកនោះទេ ដូច្នេះលោកពិតជាជឿជាក់ខ្លាំងលើ ផលិតផលនោះយ៉ាងច្បាស់ថានឹងនាំមកសម្រស់ ស្រស់ស្អាតដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។

សូមបញ្ចាក់ថាក្រុមហ៊ុន Bo Lady គឺជាក្រុមហ៊ុនលក់ផលិតផលគ្រឿងសម្អាង និង ផលិតផលថែរក្សាសម្រស់ មកពីប្រទេសកូរ៉េ ដែលមានវត្តមានជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ផលិតផល Bo Lady ទទួល បានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា និង ផ្ទុះសុះសាយពេញបណ្តាញសង្គមហ្វេសប៊ុកថាជាផលិតផលដ៏ ល្អជួយស្បែកបុរស នារី ស្អាត និង ក្មេងជាងវ័យ។

spot_img
×