Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបញ្ចប់សវនាការជំនុំជម្រះ លើសំណុំរឿង អតីតប្រធានគណបក្សខ្មែរក្រោក និងគូកន ជាប់ពាក់ព័ន្ធការប្ល.ន់ផ្ទះ អ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី

spot_img

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបន្តសវនាការជំនុំជម្រះ ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និង គូកន ជាប់ពាក់ព័ន្ធនិងការប្ល.ន់ប្រដាប់អាវុធ និង ចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត្ត នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីចុង ឆ្នាំ ២០២១ ។

លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ៤នាក់ខាងលើមានឈ្មោះ ៖ ទី ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរ ក្រោក និង ( ជាមេខ្លោងចោរប្ល.ន់ ) មានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជា ក្រោមមានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួតផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) មុខរបរ លក់ដូរស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី ៣- ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ និង ទី៤-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង៤នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: ” លួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ច ដកហូតបាន អាវុធវែងខ្លី ចំនួន ៦ ដើម ។

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅរសៀល ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×