Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទះឃើញ​សាកសព​បុរស់​ម្នាក់​អណ្ដែត​ទឹក​ទន្លេបាសាក់​នៅ​សង្កាត់​ព្រែកប្រា​

spot_img

​ភ្នំពេញៈ​សាកសព​បុរស់​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​តាម​ដង​ទន្លេបាសាក​នៅ​ចំណុច មាត់ច្រាំង​ទន្លេបាសាក់ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ព​ន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដោយ​ពុំ​ដឹង​ពី​ដឹង​ហេតុ នា​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​។​

ក្រុម​សមត្ថកិច្ច​ប៉ូលិស​និយាយថា​សាកសព​ពុំ​ស្គាល់​អត្តសញ្ញាណ ។​សមត្ថកិច្ច​បន្ត​ទៀត​ថា​នៅ​ថ្ងៃទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​មាន​ប្រជា​ពលរ​ដ្ឋេ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​នោះ​គាត់ បាន​ឃើញ​សាកសព​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស អណ្តែត​ទឹក​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេបាសាក់​ស្រប ផ្លូវ​៣៦៩ ភូមិ​ព្រះ​ព​ន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ​ក៏​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​យើង​ចុះទៅពិនិត្យ​។​

ក្រុម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​តាម​ការពិនិត្យ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស​រា​ជ​ធានី​ភ្នំពេញ និង​ការបញ្ជាក់​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ​កោសល្យវិច្ច័យ​រាជធានី​ភ្នំពេញ បញ្ជាក់ថា​សាកសព​នេះ​ស្លាប់​ដោយសារ​លង់ទឹក​។​
​បច្ចុប្បន្ន​សព​ដម្កល់​ទុក​នៅ​វត្ត​ចាក់អង្រែ ក្រោម រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×