ម្នាស់ជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានសារៈប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែមុនពេលបានហូបវាឆ្ងាញ់ យើងក៏ត្រូវប្រើពេលចិតវារយៈពេលយូរគួរសមដែរ។
បើតាមធម្មតា ចង់ហូបម្នាស់ គេប្រហែលត្រូវប្រើពេលលើសពី ១០នាទី ដើម្បីចិតវាឲ្យរួចរាល់ ដោយសារម្នាស់មានភ្នែកច្រើន ប៉ុន្តែបុរសអ្នកលក់ម្នាស់ម្នាក់នេះប្រើពេលមិនដល់ ១នាទីផង គាត់អាចចិតវាបានរួចរាល់ និងពុះជាដុំតូចៗបានរួចជាស្រេច។
ជំនាញនេះសាមញ្ញមែន ប៉ុន្តែក៏មិនមានមនុស្សច្រើនធ្វើបានដូចគាត់ដែរ។ ចង់ដឹងគាត់ចិតលឿនយ៉ាងណាសូមមើលវីដេអូខាងក្រោមនេះ៕ សុភ័ក្ត្រ