Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ខណៈ​ចេញដំណើរ​ទើបតែ​បាន​៣០​នាទី សាឡាង​ចម្លង​មួយ​ស្រាប់តែ​ឆាបឆេះ​កណ្តាល​សមុទ្រ អ្នកដំណើរ​ស្រែក​រកពុទ្ធោ (​មាន​វីដេអូ​)

​អ្នកដំណើរ​ត្រូវបាន​ជម្លៀស​ចេញពី​សាឡាង​ចម្លង​មួយ ដែល​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ខណៈ​កំពុងធ្វើដំណើរ​ពី​បាលី ទៅកាន់ Java កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ។​

​យោងតាម​មន្ត្រី​ផ្លូវទឹក Banyuwangi បាន​ឲ្យ​ដឹងថា ម៉ាស៊ីន​ខាងក្រោយ​របស់​សាឡាង KMP Labitra Adinda ត្រូវ​ឆាបឆេះ​នៅវេលា​ម៉ោង ២ និង ២០ នាទី រសៀល ខណៈ​វា​កំពុង​តម្រង់​ទិសដៅ​ដើម្បី​ចូល​ចត​នៅ​កំពង់ផែ Ketapang ក្នុង Banyuwangi ភាគ​ខាងកើត Java ។​

​សាឡាង​ចម្លង​នេះ កំពុង​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ១៨ នាក់ និង​ក្រុម​ស​សមាជិក​របស់​វា​ចំនួន ១២ នាក់ រួមជាមួយ​រថយន្ត​ដឹកទំនិញ​ចំនួន ៥ គ្រឿង​, រថយន្ត​បំបះ​ចំនួន ៥ គ្រឿង និង​ម៉ូតូ​ចំនួន ២ គ្រឿង ។​

​ផ្លូវទឹក​ឆ្លងកាត់​ច្រក​សមុទ្រ​បាលី គឺជា​ផ្លូវ​ដ៏​ពេញនិយម​មួយ ដោយ​ចាក​ចេញពី​កំពង់ផែ Gilimanuk ក្នុង Jembrana, West Bail ទៅកាន់​កំពុងផែ Ketapang ហើយ​ខណៈ​សាឡាង​នោះ ទើបតែ​ធ្វើដំណើរ​បាន ៣០ នាទី ក៏​ស្រាប់តែ​ឆាបឆេះ​តែម្តង ។​

​លោក Subandi បាន​និយាយថា នៅពេល​អគ្គីភ័យ​បានកើត​ឡើង​ភ្លាមៗ សាឡាង​នោះ​នៅតែ​ឆ្ពោះ​នៅតែ​ស្ថិតនៅក្នុង​សមុទ្រ ដែលមាន​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ ពី​កំពង់ផែ ។​

​អ្នកដំណើរ​ត្រូវបាន​ជម្លៀស ដោយ​ប្រើ​នាវា KMP Karya Maritim II ខណៈ​ក្រុម​សមា​សមាជិក​នាវិក ត្រូវបាន​សង្គ្រោះ​ដោយ​អូ​បរ ដែលជា​កម្មសិទ្ធិ​របស់​កម្លាំង​ប៉ូលីស​ជើង​ទឹក Basarnas ៕ ចន្ទី​

×