Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ពស់ថ្លាន់​ដ៏​ធំ បង្ហាញខ្លួន​នៅលើ​ដំបូល​រថយន្ត កំពុង​ធ្វើដំណើរ ព្យាយាម​តោង តែ​ទីបំផុត វា​ក៏…

រូបភាពនៃពស់ថ្លាន់ដ៏ធំ ព្យួរពីលើរថយន្តពណ៌ស កំពុងធ្វើដំណើរលើផ្លូវហាយវេមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលត្រូវបានថតបានដោយកាមេរ៉ាមុខរបស់រថយន្តពីក្រោយ កំពុងធ្វើឲ្យអ្នកនិយមលេងអុីនធើរណែតភ្ញាក់ផ្អើល។

វីដេអូនេះត្រូវបានថតនៅលើផ្លូវ Truong Sa – Zhangjiajie Expressway ឆ្លងកាត់ទីក្រុង Yiyang នៃខេត្ត Hunan កាលពីថ្ងៃទី៣ ខែកក្កដា។ នៅក្នុងវីដេអូនោះ ពស់ថ្លាន់ភូមាពណ៌លឿងប្រវែងជាង ៣ ម៉ែត្រ វារចេញពីឡានដែលកំពុងផ្លាស់ទី ហើយបន្ទាប់មក​ពស់ថ្លាន់បានដេកនៅ​ពីលើដំបូលរថយន្ត​។

តែទោះជាយ៉ាងណា នៅពេលរថយន្តធ្វើដំណើរឆ្ងាយ ពស់ថ្លាន់បានបន្តវារទៅខាងក្រោយរថយន្ត ប៉ុន្តែទីបំផុត វាបានធ្លាក់ពីរថយន្តទៅលើផ្លូវ បណ្តាលឲ្យរងរបួស។

បុគ្គលិកគ្រប់គ្រងផ្នែកនៃផ្លូវល្បឿនលឿន Truong Sa – Zhangjiajie ដែលឆ្លងកាត់ទីក្រុង Yiyang បានយកពស់ថ្លាន់ដ៏ធំនេះ ទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈក្បែរនោះ ដើម្បីសង្គ្រោះបឋម មុននឹងប្រគល់វាទៅក្រុមប្រឹក្សាគ្រប់គ្រងសត្វព្រៃ។

គេមិនច្បាស់ថា​ ម្ចាស់រថយន្តពណ៌សនោះ​បានដឹងពីវត្តមានពស់ថ្លាន់នេះ​ ឬយ៉ាងណា​នោះ​ទេ ។ ឧបទ្ទវហេតុនេះ ក៏កំពុងធ្វើឲ្យអាជ្ញាធរចិន ស៊ើបអង្កេតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×