អ្នកភូមិថៃភ្ញាក់ផ្អើល និងរំភើបជាខ្លាំង នៅពេលបានឃើញរូបភាពព្រះសង្ឃវ័យក្មេងមួយអង្គ ត្រូវបានបែកជា ៨ តួអង្គ ដោយគេជឿថា លោកឪ ហ្លូង ប៉ោ (Luang Por) បង្ហាញអព្ភូតហេតុ។ អ្នកភូមិដែលមានអារម្មណ៍ព្រឹព្រួច បានផ្ទៀតផ្ទាត់ថា វាមិនមែនជាការកាត់តទេ។
ទាក់ទងរឿងដ៏ចម្លែកនេះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មាន Channel One Saturday-Sunday News បានរាយការណ៍ថា នៅខេត្ត Phetchabun មានរលកនៃរូបព្រះពុទ្ធ និងព្រះសង្ឃ បានបំបែកខ្លួន ៨ ខណៈពេលត្រូវបានថត ក្នុងអំឡុងពេលដង្ហែ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោកឪ Luang Por ក្នុងវត្ត Kongsomphot ភូមិ Ban Phot ស្រុកNong Phai ខេត្ត Phetchabun។
តាមរយៈរូបភាព បានបង្ហាញឲ្យឃើញព្រះសង្ឃវ័យក្មេងមួយអង្គ និមន្តកាន់រូបព្រះពុទ្ធ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺរូបភាពដែលត្រូវបានថតខាងលើ បែរជាលេចចេញអាចបំបែកកាយដូចៗគ្នាតែម្តង។
ទោះបីជាមនុស្សជាច្រើនដែលបានឃើញគិតថា អាចមកពីបច្ចេកទេសឬកំហុសក្នុងអំឡុងពេលថត ប៉ុន្តែបន្ទាប់ពីរូបភាពទាំងនេះត្រូវបានចែករំលែក គឺក្នុងចំណោមមេភូមិ និងអ្នកភូមិ ពួកគេជឿថា វាជាអព្ភូតហេតុរបស់ Luang Por។
លោក Sudjai Chomchoen អាយុ ៥៨ ឆ្នាំ ជាមេភូមិទី៨ សង្កាត់ Kanju ដែលជាអ្នកថតបាននិយាយថា រូបថតនេះថតដោយប្រើកាមេរ៉ាទូរស័ព្ទរបស់គាត់។ លោកថា រូបភាពផ្សេងទៀតចេញមកធម្មតា ប៉ុន្តែ ចម្លែកតែរូបមួយសន្លឹកនេះប៉ុណ្ណោះ ស្រាប់តែទៅជាអាចបំបែករូបកាយដ៏មិននឹកស្មាន។ លោក Sudjai ក៏បានបញ្ជាក់ថា រូបភាពនេះមិនត្រូវបានកែ Edit ដើម្បីបញ្ឆោតនរណាម្នាក់ឡើយ។ អ្នកដែលបានឃើញរូបភាពទាំងអស់ស្រឡាំងកាំងនិងជឿថា វាជាអព្ភូតហេតុរបស់ Luang Por ដែលជាព្រះសង្ឃមានកេរ្តិ៍ឈ្មោះអ្នកភូមិចាត់ទុកថា ជាព្រះសង្ឃដ៏ពិសិដ្ឋរបស់ពួកគេ។
Luang Por ត្រូវបានចាត់ទុកជាព្រះសង្ឃចំណាស់មួយអង្គ ដែលគេបានរកឃើញដំបូង នៅក្នុងទឹកដី Sam Phan ប្រហែល ១០០ ឆ្នាំមុន ហើយពិធីដ៏ឧឡារិកនេះត្រូវបានធ្វើឡើង បន្ទាប់ពីមិនបានប្រារព្ធអស់រយៈពេលប្រហែល ១២ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

