កសិករប្រទេសចិន កំពុងប្រឹងប្រែងជម្រុញវិស័យចិញ្ចឹមជ្រូកឲ្យឈានដល់កម្រិតខ្ពស់មួយតាមរយៈការកសាងប្រព័ន្ធចិញ្ចឹមជ្រូកក្នុងអគារទំនើបដែលមានច្រើនជាន់។
ក្រុមហ៊ុនកសិកម្ម Yangxiang នៅជៀងស៊ូ កំពុងចិញ្ចឹមជ្រូក ក្នុងអគារពីរ ដែលអគារនីមួយមានកម្ពស់ ៧ជាន់ នៅលើភ្នំ Yaji ។
ពួកគេកំពុងត្រៀម សាងអគារដូចខាងលើ ៤ទៀត ក្នុងនោះមានអគារមួយមានកម្ពស់ដល់ទៅ ១៣ជាន់ ។ អគារទាំងនោះប្រសិនបើសំឡឹងពីខាងក្រៅវាមិនខុសអ្វីនឹងអគារសម្រាប់ស្នាក់នៅឡើយ ។
នៅពេលនេះក្រុមហ៊ុន Yangxiang ខេត្តជៀងស៊ូ បានវិនិយោគទឹកប្រាក់ ៥០០លានយាន់ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការចិញ្ចឹមជ្រូក ។ ចំណាយនេះ ពុំទាន់គិតដល់ទុនចល័ត សម្រាប់ទិញជ្រូកពូជឡើយ ។
ការដឹកជញ្ជូនជ្រូកក្នុងកសិដ្ឋាននេះ ប្រព្រឹត្តទៅដោយជណ្តើរយន្តទាំងអស់ ។
ក្បែរនោះគេបានកសាងរោងចក្រកែច្នៃអាហារសម្រាប់ផ្គត់ផ្គង់ឲ្យកសិដ្ឋានទាំងមូល ។
លោក Xu Jianing នាយកក្រុមហ៊ុន Yangxiang “ឧត្តមភាពកសិដ្ឋានច្រើនជាន់នេះគឺសន្សំសំចៃថាមពល និងចំណាយផ្សេងៗ ព្រោះថាក្នុងផ្ទៃក្រឡាមិនជាធំប៉ុន្មាន តែអ្នកនៅតែអាចចិញ្ចឹមជ្រូកបានយ៉ាងច្រើន” ។
ក្នុងមួយជាន់ៗនៃអគារនីមួយៗ គេអាចចិញ្ចឹមមេជ្រូកបានដល់ទៅ ១.០០០ ឯណោះ ។
ក្រុមហ៊ុននេះ មានគម្រោងនឹងចិញ្ចឹមជ្រូកចំនួន 300.000 ក្បាល ដើម្បីបានកូនជ្រូក 840.000 ក្បាល ក្នុង១ឆ្នាំៗ ។
បណ្តាអ្នកជំនាញការសន្និដ្ឋានថា បែបផែនចិញ្ចឹមជ្រូកក្នុងអគារច្រើនជាន់អាចត្រូវបានបើកទូលាយនៅទ្វីបអាស៊ី ដែលជាតំបន់មួយមានដង់ស៊ីតេប្រជាជនខ្ពស់ ។
នៅប្រទេសចិនវិញ បែបផែនចិញ្ចឹមជ្រូកខាងលើ កំពុងត្រូវបានអនុវត្តនាខេត្តដទៃទៀតជាអាទិ៍ ៖ Fujian and Zhejiang និងខេត្តដទៃទៀតនៅប្រទេសចិន ៕ ដោយ ៖ ចន្ទ្រា