គ្រួសារជនជាតិអ៊ុយក្រែនមួយ ដែលបានវិលត្រលប់ទៅផ្ទះរបស់ពួកគេដែលរងគ្រោះដោយសង្រ្គាម នៅក្នុងទីក្រុង Hostomel បន្ទាប់ពីរយៈពេល ៤ ខែ មិននឹកស្មានថា សត្វសុនកចិញ្ចឹម Husky ជាទីស្រលាញ់របស់ពួកគេដែលមានឈ្មោះថា Belyi នៅមានជីវិតនោះទេ។
នៅក្នុងខែមីនា ឆ្នាំ២០២២ នេះ នៅពេលដែលរុស្ស៊ីចាប់ផ្តើមកំណត់គោលដៅអាកាសយានដ្ឋានសំខាន់យុទ្ធសាស្ត្ររបស់ Hostomel ជាមួយនឹងកាំភ្លើងធំបាញ់ស្រោច នាង Kateryna Tytova អាយុ ៣៥ ឆ្នាំ និងគ្រួសាររបស់នាង ត្រូវតែធ្វើការសម្រេចចិត្តដ៏ក្រៀមក្រំមួយ ដោយមិនអាចបន្តរស់នៅក្នុងភូមិស្រុករបស់ពួកគេបានទៀតទេ។ Kateryna ប្តីរបស់នាង Olexandr និងកូនតូចៗពីរនាក់របស់ពួកគេ បានភៀសខ្លួនចេញពីទីក្រុង ហើយបន្សល់ទុក Belyi នៅទីនោះ។
ស្តាប់ទៅ វាដូចជាមានក្តីមេត្តា ប៉ុន្តែវាជាពេលវេលាដ៏អស់សង្ឃឹម ព្រោះថា ជនជាតិរុស្សីកំពុងដើរទៅមុខ មានការបាញ់ផ្លោងជុំវិញអាកាសយានដ្ឋាន ហើយគ្មានពេលរៀបចំផែនការរត់គេចខ្លួនទាន់ឡើយ។ រូបថតរបស់ Kateryna កាន់កូនស្រីអាយុ ៥ ឆ្នាំរបស់នាង ខណៈដែលពួកគេរត់ពីការបាញ់កាំភ្លើងធំ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ។ ប៉ុន្តែទោះបីជា Belyi នៅតែនៅទីនោះក៏ដោយ ក៏គ្រួសារតែងតែសង្ឃឹមថា វានឹងរង់ចាំនៅពេលពួកគេត្រឡប់មកវិញ។
បន្ទាប់ពីបានចាប់ផ្តើមផ្តាច់ខ្លួនកាលពីប៉ុន្មានខែមុន ពួកគេបានឃើញស្រុកកំណើតរបស់ពួកគេ ត្រូវបានបំផ្លាញដោយកងកម្លាំងឈ្លានពានរុស្សុី។ តែទោះយ៉ាងណា នៅពេលត្រូវកំណត់ថាមានសុវត្ថិភាព ពួកគេបានចាកចេញពីផ្ទះមិត្តភក្តិរបស់ពួកគេនៅ Vinnytsia ជាកន្លែងដែលពួកគេបានជ្រកកោន វិលត្រឡប់ទៅផ្ទះវិញ។
តែអ្វីដែលមិននឹកស្មានដល់នោះ នាង Kateryna បានយំប្រាប់អ្នកយកព័ត៌មានថា៖ «វាពិតជាអព្ភូតហេតុ ឬយ៉ាងណា ដែល Belyi បានរួចផុតជីវិតដោយគ្មានពួកយើង!»។ Kateryna បន្តថា Belyi បានរង់ចាំដោយអត់ធ្មត់ ហាក់ដូចជាយើងចេញទៅហាង ជាជាងនៅឆ្ងាយរាប់ខែ បន្ទាប់ពីរត់រកសុវត្ថិភាពជីវិតរបស់ពួកយើង។ ខ្ញុំយំនៅពេលឃើញអ្វីដែលនៅសេសសល់ពីទីក្រុងរបស់យើងឥឡូវនេះ។ ប៉ុន្តែ Belyi នៅមានជីវិតបែបនេះ ខ្ញុំមានអារម្មណ៍ដូចជាអំណោយមួយ ហើយជាអ្វីដែលវិជ្ជមានដើម្បីតោងជាប់នៅពេលយើងព្យាយាមកសាងជីវិតដែលបែកបាក់របស់យើងឡើងវិញ»។
គេបានគេជឿថា សុនខ Belyi បានរួចផុតជីវិតពីការបាញ់ផ្លោង គឺវាបានដើរស្វែងរកអាហារតាមរយៈកម្ទេចថ្ម។ វាក៏បានរួចជីវិតពីទាហានរុស្សី ដែលបានរុះរើផ្ទះម្ចាស់របស់វា ប៉ុន្តែនៅពេលដែលម្ចាស់របស់វាត្រឡប់មកវិញ វាកំពុងរង់ចាំពួកគេនៅមាត់ទ្វារ ដែលធ្វើឲ្យម្ចាស់ឡើងស្រក់ទឹកភ្នែកតែម្តង។
នេះជារឿងមួយក្នុងចំណោមរឿងដ៏គួរឱ្យកក់ក្ដៅជាច្រើន នៃភាពស្មោះត្រង់របស់សត្វឆ្កែ ដែលយើងបានឃើញនៅវេលាដ៏មិននឹកស្មានដល់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


